និស្សិតចំនួន ៣៥នាក់ គោរពថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់អាហារូបករណ៍ដល់ពួកគាត់សម្រាប់បន្តការសិក្សា នៅប្រទេសចិន

ភ្នំពេញ៖ និស្សិតចំនួន ៣៥នាក់ បានសរសេរលិខិតគោរពថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់អាហារូបករណ៍ដល់ពួកគាត់សម្រាប់បន្តការសិក្សារយៈពេល ៣ឆ្នាំ ជំនាញសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន។

