អធិការដ្ឋានក្រុងក្រចេះ បានធ្វើការឃាត់ខ្លួនជនបង្កចំនួន 4នាក់ លើករណីធ្វើឱ្យខូចខាតដោយចេតនា (កាប់ម៉ូតូ)

ភ្នំពេញ៖ ក្រោយពីបានទទួលព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងលេខប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លើករណីធ្វើឱ្យខូចខាតដោយចេតនា (កាប់ម៉ូតូ) កម្លាំងនៃស្នងការដ្ឋានខេត្តក្រចេះ អធិការដ្ឋានស្រុកចិត្របុរី និងអធិការដ្ឋានក្រុងក្រចេះ បានកំណត់មុខសញ្ញាជនបង្ក និងបានធ្វើការឃាត់ខ្លួនជនបង្កចំនួន 4នាក់ និងកំពុងកសាងនីតិវិធីបញ្ជូនទៅតាមផ្លូវច្បាប់ ៕
