**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ

សម្តេចតេជោ ណែនាំរដ្ឋមន្ត្រីក្រសួងអប់រំ ជជែកជាមួយឡាវ ឱ្យផ្តល់ថ្លៃអាហារូបករណ៍ជូននិស្សិតជាប្រាក់ដុល្លារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការងារជាមួយនឹងក្រសួងអប់រំនៅប្រទេសឡាវ ឱ្យផ្តល់ថ្លៃអាហារូបករណ៍ជូននិស្សិតជាប្រាក់ដុល្លារ ដើម្បីឆ្លើយតបការប្រែប្រួលអត្រាប្តូរប្រាក់។

ការណែនាំរបស់សម្ដេចបែបនេះ ក្រោយសម្ដេចជួបសំណោះសំណាលជាមួយនិស្សិតអាហាររូបករណ៍របស់កម្ពុជា ទៅសិក្សានៅប្រទេសឡាវ និងបានស្តាប់នូវបញ្ហាប្រឈមផ្សេងៗរបស់និស្សិតដែលទៅសិក្សានៅទីនោះនាពេលកន្លងមក។

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ ជាង៧ពាន់នាក់ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា “សុំបញ្ជាក់ជូនឯកឧត្តម ហង់ ជួនណារ៉ុន ផងដែរ បន្តធ្វើការងារជាមួយនឹងក្រសួងអប់រំឡាវ ព្រោះនៅពេលដែលខ្ញុំបានជួបនិស្សិតយើង ដែលកំពុងសិក្សានៅឡាវនោះ គឺខ្ញុំស្តាប់នូវការលំបាករបស់ពួកគាត់យ៉ាងមិច ហើយអ្វីដែលជាការលំបាករបស់ពួកគាត់ នៅត្រង់ថាយើងមានគោលការណ៍បដិការផ្គត់ផ្គង់ឱ្យនិស្សិតរបស់យើង គឺនិស្សិតឡាវ និងយើង គឺដូចគ្នា ១៨០$ដូចគ្នា ប៉ុន្តែឥលូវនេះ ១៨០$នៅឡាវ គេបើកចេញជាប្រាក់គីប ហើយប្រាក់គីបដែលបានប្តូរនៅតាមធនាគារ និងប្តូរនៅតាមទីផ្សារគឺខុសគ្នា ចឹងតម្លៃប្រាក់នេះនៅសល់ត្រឹមតែ ៩០ទេ ដោយសារប្រាក់គីបចុះថ្លៃ ហើយសម្រាប់កម្ពុជា គឺគ្មានអ្វីជាចំណោទនោះទេ”។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ពាក់ព័ន្ធនិងរឿងប្រាក់ឧបត្ថម្ភសម្រាប់និស្សិតអាហាររូបរណ៍នេះ សម្តេចក៏បានស្នើនាយករដ្ឋមន្ត្រីឡាវដែរថា ដើម្បីកុំឱ្យមានការលំបាកទៅលើបញ្ហាការប្តូរប្រាក់ គឺគួរតែស្រុះស្រួលគ្នា ផ្តល់ជាប្រាក់ដុល្លារដល់និស្សិតតែម្តងទៅ យើងផ្តល់ប្រាក់ដុល្លារឱ្យនិស្សិតឡាវនៅកម្ពុជា ហើយឡាវផ្តល់ប្រាក់ដុល្លារឱ្យនិស្សិតកម្ពុជានៅឡាវតែម្តងទៅ សំដៅធ្វើយ៉ាងណាជួយកាត់បន្ថយការលំបាកសម្រាប់និស្សិតដែលកំពុងសិក្សា៕

អត្ថបទដែលជាប់ទាក់ទង