**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ក្រសួងវប្បធម៌ រៀបចំសិក្ខាសាលាស្ដីពី “ការអភិរក្ស និងលើកតម្លៃមរត៌ក​វប្បធម៌អរូបី ៖ តម្បាញសំពត់ និងកន្សែងប្រពៃណី”​

ភ្នំពេញ៖​ ក្រសួងវប្បធម៌​ និង​វិចិត្រសិល្បៈ​ បានរៀបចំ កម្មវិធីសិក្ខាសាលាស្ដីពី “ ការអភិរក្ស និងលើកតម្លៃមរត៌ក​វប្បធម៌អរូបី ៖ តម្បាញសំពត់ និងកន្សែងប្រពៃណី “​ ធ្វើឡើងក្រោមអធិបតី​ភាព​ ឯកឧត្តម​ ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រង​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ ដោយមានការចូលរួមលោក-លោកស្រីប្រតិភូ អមដំណើរ​ ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ សិប្បករ អាជីវករ​ លោក-លោកស្រី​ មន្ត្រីជំនាញ វិស័យវប្បធម៌ ទាំង២៥រាជធានី-ខេត្ត​ ធ្វើឡើងរយៈពេលពីរថ្ងៃ​ (ចាប់ពីថ្ងៃទី២១-២២​ ខែកុម្ភៈ​)​ នៅ​រីស៊ត​ ផាលែស​ តាមបណ្តោយផ្លូវជាតិលេខ៥​ ស្ថិតនៅសង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានឡើងមានប្រសាសន៍រាយការណ៍ដឹងថា៖បច្ចុប្បន្នមន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការសហការជាមួយរដ្ឋបាលខេត្ត បានបញ្ចូលជំនាញសិល្បៈអរូបីផ្នែកតម្បាញសំពត់ ក្រម៉ា កន្តេលកក់ផងដែរ។

លោកបានបន្តថា​ ៖​ មន្ទីរវប្បធម៌​ និងវិចិត្រសិល្បៈ​ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងចងក្រង សិល្បៈអរូបីទាំងនេះ ទុកជាឯកសារ ដើម្បីថែរក្សានូវមរតកអរូបី ដ៏មានតម្លៃរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានបន្សល់ទុក និងដើម្បីរក្សាទុក្យកូនខ្មែរគ្រប់ៗរូប ជាពិសេសយុវជនជំនាន់ក្រោយចូលរួមគោរព ស្រឡាញ់ ថែរក្សា ការពារឲ្យបានគង់វង្សតទៅអនាគត ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ។

ឯកឧត្តម​ ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ ក៏ដូចជាមន្ទីរវប្បធម៌​ និងវិចិត្រសិល្បៈ​ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសិក្ខាសាលានេះ​ ឡើងដែលវាមានសារៈសំខាន់ដល់អ្នកពាក់ព័ន្ធ​ ក្នុងការប្រមូលយកធាតុចូល ដើម្បីយកមកពិភាក្សា​ សិល្បៈអរូបីផ្នែកតម្បាញសំពត់ ក្រម៉ា​ ជាពិសេសក្រម៉ាខ្មែរ​ ដែលគ្រោងនឹងដាក់ ដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនាពេលខាងមុខនេះ។

មានមតិបើកសិក្ខាសាលា លោក ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រង​ខេត្ត​ បានលើកឡើងថា​ ៖​ ខេត្តបន្ទាយមានជ័យ​ ជាខេត្តមួយសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី រាប់ពាន់ និងបេតិកភណ្ឌអរូបីរាប់រយទម្រង់ ដែលជាកេរតំណែលបុព្វបុរសខ្មែរ បានបន្សល់ទុកដ៏ច្រើនសន្ធឹកសន្ធាប់មានដូចជា៖ បេតិកភណ្ឌរូបី ប្រាសាទ – ទួលប្រាសាទ – ទួលបុរាណ – ទួលកប់សពបុរាណ – ផ្លូវបុរាណ – ស្ពានបុរាណ មានរហូតដល់ជាង ១៣០០កន្លែង ។​ ចំណែកបេតិកភណ្ឌអរូបីមាន​ ៖​ សិល្បៈរបាំ – ចាប៉ី – ល្ខោនបាសាក់ និងមានចំណេះជំនាញធ្វើដូចជា៖ តម្បាញសំពត់ – ក្រម៉ា – កន្ទេលកក់ – ជាងចម្លាក់ជាដើម។

លោក​ បន្តថា​ ៖​ គុណតម្លៃដ៏វិសេសវិសាលនៃសម្បត្តិវប្បធម៌ទាំងនេះ យើងទាំងអស់គ្នាមានកាតព្វកិច្ចថែរក្សា ការពារ ឲ្យបានគង់វង្សជានិរន្តរ៍ ដោយឈរលើគោល នយោបាយជាតិ ” អភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ” ឈរលើគោលនយោបាយជាតិវប្បធម៌ យើងមានមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកអភិរក្ស គ្រប់គ្រង ថែរក្សា ការពារ សហការជាមួយ មន្ត្រីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមថែរក្សាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង