**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

តើជំនួយឬកម្ចីរបស់ចិនជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឬជាអន្ទាក់បំណុល ?

«ជំនួយឬកម្ចីរបស់ប្រទេសចិនជាអន្ទាក់បំណុល» នេះជាការវាយតម្លៃរបស់ប្រទេសលោកខាងលិចមួយចំនួនចំពោះការផ្តល់ជំនួយឬកម្ចីឥណទានរបស់ប្រទេសចិនចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមានការអភិវឌ្ឍតិចតួច ព្រមទាំងបានព្រមានប្រទេសដែលទទួលបានជំនួយឬកម្ចីពីចិនឱ្យមានការ«ប្រុងប្រយ័ត្ន» ។ តើនេះជាការវាយតម្លៃប្រកបដោយសត្យានុម័តនិងមានវិចារណញ្ញាណឬជាការវាយតម្លៃបែបអគតិ ?

ដូចដែលយើងដឹងស្រាប់ហើយថា មុនពេលដែលក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោក ប្រទេសចិនបានឆ្លងកាត់ដំណាក់កាលដ៏លំបាកដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងសម្បូរសប្បាយ ។ អាស្រ័យហេតុនេះ ប្រទេសចិនបានយល់ដឹងយ៉ាងច្បាស់ពីទុក្ខលំបាករបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា ពិសេសប្រទេសដែលមានចំណងមិត្តភាពប្រពៃណីជាមួយចិន ពោលគឺប្រទេសចិនតែងផ្តល់ជំនួយទៅតាមលទ្ធភាព ។

ជាក់ស្តែង សមិទ្ធផលជាច្រើនបានលេចចេញជារូបរាងជាបន្តបន្ទាប់នៅប្រទេសដែលទទួលបានជំនួយ,កម្ចីឬការបណ្តាក់ទុនពីប្រទេសចិន ។ ជាពិសេសបន្ទាប់ពីប្រទេសចិនដាក់ចេញគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» ដែលជាផលិតផលសាធារណៈដើម្បីសម្រេចការអភិវឌ្ឍនិងវិបុលភាពរួម ដែលផ្សារភ្ជាប់ដោយស៊ីចង្វាក់គ្នាជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសជាមិត្ត ការផ្តល់ជំនួយរបស់ចិនសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមានការអភិវឌ្ឍតិចតួចមានការកើនឡើងជាបន្តបន្ទាប់ ។

គិតត្រឹមខែធ្នូឆ្នាំ ២០២២ គម្រោង«តភ្ជាប់ភូមិមួយម៉ឺន» ( ភ្ជាប់សេវាទូរទស្សន៍ឌីជីថលផ្កាយរណបដល់ក្នុងភូមិ ) របស់ទ្វីបអាហ្វ្រិកក្រោមជំនួយរបស់ប្រទេសចិនបានសម្រេចការកសាងនៅប្រទេសអាហ្វ្រិកចំនួន ២១ ដែលគ្របដណ្តប់ភូមិចំនួន ៩២១២ នៅទ្វីបអាហ្វ្រិក នាំមកនូវផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនលើសពី ១០ លាននាក់ ។ ក្រៅពីនេះ ផ្លូវដែកចិន-ឡាវ , ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង ដែលសាងសង់ដោយក្រុមហ៊ុនចិនបានដាក់ឱ្យប្រើប្រាស់ដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនសន្ធឹកដល់ប្រទេសពាក់ព័ន្ធនិងក្នុងតំបន់ ។

ហេតុអ្វីបានជាជំនួយឬកម្ចីរបស់ចិនទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីប្រទេសដែលទទួលបានជំនួយ ? ជាបឋមយើងមកឈ្វេងយល់ពីគោលនយោបាយផ្តល់ជំនួយដល់បរទេសរបស់ចិន ៖
-ប្រកាន់ខ្ជាប់ការជួយប្រទេសទទួលជំនួយឱ្យលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយម្ចាស់ការ ។
-ប្រកាន់ខ្ជាប់ការមិនអមលក្ខខណ្ឌនយោបាយណាមួយទាំងអស់ ។
-ប្រកាន់ខ្ជាប់សមភាពនិងផ្តល់ប្រយោជន៍ទៅវិញទៅមក រួមគ្នាអភិវឌ្ឍ ។
-ប្រកាន់ខ្ជាប់ការផ្តល់ជំនួយទៅតាមលទ្ធភាព និងអស់ពីលទ្ធភាព ។
-ប្រកាន់ខ្ជាប់ការអភិវឌ្ឍតាមយុគសម័យ ធ្វើកំណែទម្រង់និងច្នៃប្រឌិតថ្មី ។

តាមគោលនយោបាយខាងលើយើងឃើញថា ទោះបីជាខ្លួនជាម្ចាស់ជំនួយឬម្ចាស់បំណុលក្តី ក៏ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយផ្តល់ផលប្រយោជន៍ទៅវិញទៅមក តែមិនមែនលើកតម្កើងខ្លួនឱ្យខ្ពស់ជាងប្រទេសដែលទទួលជំនួយនោះទេ ។ អាស្រ័យហេតុនេះ ប្រទេសភាគច្រើនដាច់ខាតលើពិភពលោកសុទ្ធតែរីករាយក្នុងការធ្វើជាដៃគូសហប្រតិបត្តិការជាមួយចិនដើម្បីទទួលបានផលប្រយោជន៍រួម ។

អ្វីដែលគួរឱ្យហួសចិត្តនោះគឺអ្នកដែលលើកឡើងពីអន្ទាក់បំណុលចិនមិនដែលឃើញមានបង្ហាញពីភស្តុតាងអ្វីនោះទេ ពោលគឺអាងតែមានមាត់ចេះតែស្រែកក្តែងៗតែប៉ុណ្ណោះ ។ អ្វីដែលផ្ទុយពីការលើកឡើងនូវទ្រឹស្តី«អន្ទាក់បំណុល» គឺគេមើលឃើញជាក់នឹងភ្នែកថា តាំងពីដើមមក គ្មានប្រទេសណាដែលទទួលបានជំនួយឬកម្ចីពីចិនចេញមកនិយាយថាបានជំពាក់បំណុលចិនវណ្ឌកហើយត្រូវចិនគំរាមកំហែងឬគាបសង្កត់អ្វីនោះទេ មានតែការបង្ហាញពីបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយចិនថែមទៀត ។ ពីព្រោះថាជំនួយឬឥណទានពីចិនបានកកើតទៅជាសមិទ្ធផលផ្សេងៗដែលរួមចំណែកមិនអាចខ្វះបានចំពោះការអភិវឌ្ឍនៃប្រទេសពាក់ព័ន្ធ ។

ក្នុងនោះ កម្ពុជាដែលជា«មិត្តដែកថែប»របស់ចិនបានទទួលជំនួយឬកម្ចីពីចិនយ៉ាងច្រើន ដែលទាំងជំនួយ , កម្ចីឬទុនវិនិយោគទាំងឡាយបានរំលេចជារូបរាងហេដ្ឋារចនាសម្ព័ន្ធនិងសំណង់អគារជាច្រើនមានដូចជាស្ពាន ផ្លូវថ្នល់ និងមន្ទីរពេទ្យជាដើម ពិសេសពហុកីឡដ្ឋានជាតិមរតកតេជោ និងផ្លូវល្បឿនលឿនទីមួយនៅកម្ពុជាដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនជូនប្រជាពលរដ្ឋកម្ពុជា ។ តែប្រទេសមួយចំនួនឬអ្នកវិភាគមួយចំនួនបែរជាធ្វើខ្វាក់ធ្វើថ្លង់ ពោលមើលមិនឃើញស្តាប់មិនឮពីសមិទ្ធផលទាំងនេះទេ ដោយទទូចចាត់ទុកជំនួយឬកម្ចីរបស់ចិនជាការ«ដាក់អន្ទាក់បំណុល»ទៅវិញ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាតែងលើកឡើងថា «បើមិនឱ្យខ្ញុំពឹងចិន តើទៅពឹងនរណា ? អ្នកដែលចោទកម្ពុជាថាបានជាប់អន្ទាក់បំណុលចិន តើបានជួយកម្ពុជាកសាងសមិទ្ធផលអ្វីខ្លះ ? » ជាក់ស្តែង អ្នកនិយាយចោទប្រកាន់ទាំងនេះមិនដែលប្រើក្រសែភ្នែកសត្យានុម័តដើម្បីមើលពីទំនាក់ទំនងរវាងកម្ពុជានិងចិន ក៏ដូចជាសមិទ្ធផលដែលកម្ពុជាទទួលបាននោះទេ ហើយអ្វីដែលជាការ«ព្រួយបារម្ភ»របស់ពួកគេ ក៏មិនមែនជាការខ្វល់ពីការអភិវឌ្ឍរបស់កម្ពុជាដោយសុទ្ធចិត្តនោះដែរ ពោលគឺដើម្បីកេងចំណេញខាងនយោបាយតែប៉ុណ្ណោះ ។អ្វីដែលគួរបញ្ជាក់គឺថា មិនមែនជាលើកទីមួយទេដែលប្រទេសចិនបានបង្វែរកម្ចីទៅជាជំនួយ ពោលគឺមិនត្រឹមតែមិនទារបំណុលពីប្រទេសជាកូនបំណុលនោះទេ ថែមទាំងបានបន្ថែមជំនួយឬការបណ្តាក់ទុនទៀតផង ។ គោលដៅធំនៃនយោបាយការទូតរបស់ប្រទេសចិនគឺការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ និងរួមរស់នៅដោយសុខដុមរមនា ពិសេសសម្រេចការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ ឯការអនុវត្តជាក់ស្តែងរបស់ប្រទេសចិននាពេលកន្លងមកក៏បានបញ្ជាក់ពីការនិយាយយកជាការបានរបស់ចិនផងដែរ ។ ជារួម អ្នកដែលនិយាយលាបពណ៌រឿង«អន្ទាក់បំណុលចិន» វាបានត្រឹមតែជារឿងកំប្លែងមួយដ៏គួរឱ្យអស់សំណើចរបស់ពួកដើរតួត្លុកតែប៉ុណ្ណោះ ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង