រដ្ឋបាលខេត្តបាត់ដំបង ទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូខេត្តច័ន្ទបុរី នៃប្រទេសថៃ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយ ឯកឧត្តម មន្ដសិទ្ធិ៍ ផៃសានធនវ័ត្ន អភិបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការរវាងខេត្ដទាំងពីរ (បាត់ដំបង-ច័ន្ទបុរី) ឲ្យកាន់តែតែជិតស្និទ្ធបន្ថែមទៀត ៕
