គណៈប្រតិភូក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី អញ្ជើញធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)

ភ្នំពេញ៖ គណៈប្រតិភូក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី រួមជាមួយ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងភរិយាថ្នាក់ដឹកនាំមួយចំនួន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដើម្បីស្វែងយល់ពីចក្ខុវិស័យរបស់សាកលវិទ្យាល័យមួយនេះ។
ការអញ្ជើញធ្វើទស្សនកិច្ចរបស់គណៈប្រតិភូខាងលើ បានទទួលគាវកិច្ចដោយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ព្រមទាំងសាស្ត្រាចារ្យ បុគ្គលិក និងសិស្សនិស្សិតយ៉ាងច្រើនកុះករ ៕
