ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ផ្ញើសារលិខិតរំលែកទុក្ខជូនលោកជំទាវ ឡុង ម៉ារី និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ខូយ សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់

ភ្នំពេញ៖ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ ឡុង ម៉ារី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ខូយ សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ វេលាម៉ោង ១២:៣០នាទីរសៀល នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

