សាកលវិទ្យាល័យ CMKL នៅបាងកក កំពុងជ្រើសរើស និស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វករជំនាញបញ្ញាសិប្បនិម្មិត កុំព្យូទ័រ និងថ្នាក់បណ្ឌិតជំនាញវិស្វករកុំព្យូទ័រអេឡិចត្រូនិក
ភ្នំពេញ៖ សាកលវិទ្យាល័យ CMKL នៅទីក្រុងបាងកក កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) និងវិស្វករកុំព្យូទ័រ (Computer Engineering) ព្រមទាំងថ្នាក់បណ្ឌិតជំនាញវិស្វករកុំព្យូទ័រអេឡិចត្រូនិក (Electrical Computer Engineering) សម្រាប់ឆ្នាំសិក្សា ២០២៣។
បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់បន្តការសិក្សា សូមដាក់ពាក្យ និងឯកសារពាក់ព័ន្ធមុនថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ តាមរយៈគេហទំព័រ www.cmkl.ac.th។
សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងអាហារូបករណ៍ខាងលើ សូមទាក់ទងទូរស័ព្ទលេខ +៦៦ ៦៥៨៧៨ ៥០០០ ឬអ៊ីម៉ែល: [email protected].។
