លោកជំទាវ គឹម សុវណ្ណា អញ្ជើញចុះសួរសុខទុក្ខ ពលរដ្ឋក្រីក្រ ៤គ្រួសារ ក្នុងសង្កាត់ទួលស្វាយព្រៃទី១

ភ្នំពេញ៖ លោកជំទាវ គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង រួមដំណើរដោយ លោកស្រី ស៊ិន រតនា អភិបាលរង ខណ្ឌបឹងកេងកង តំណាង ឯកឧត្តម សុខ សម្បត្តិ អភិបាលខណ្ឌ ព្រមទាំងក្រុមការងារបណ្តាញនារីសង្កាត់ទួលស្វាយព្រៃទី១ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ខ្វះខាត និងចាស់ជរា សរុបចំនួន ៤គ្រួសារ ស្ថិតក្នុងភូមិ ៤ ភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកជំទាវ គឹម សុវណ្ណា និងឯកឧត្តម សំហេង បុរស ជាអនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង បានឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនរៀល ក្នុង១គ្រួសារៗ និងបាននាំយកអំណោយរបស់ ឯកឧត្តម សុខ សម្បត្តិ ចែកជូនបងប្អូនប្រជាពលរដ្ឋដោយក្នុង១គ្រួសារៗ អង្ករចំនួន ២០គីឡូក្រាម ទឹកបរិសុទ្ធចំនួន ១កេស មីចំនួន ១កេស ទឹកស៊ីអ៊ីវចំនួន ១យួរ ទឹកត្រីចំនួន ១យួរ ជែល ១ប្រអប់ និងម៉ាស់ ១ប្រអប់ ៕
