សិក្ខាកាម តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ធ្វើយុទ្ធដំណើរទ័ពត្រៀមបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងវិធីយុទ្ធដំណើរទ័ពត្រៀមបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង របស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ក្នុងផែនការឆ្នាំ២០២២ ។
ឯកឧត្តម មេបញ្ជាការ បានលើកឡើងថា ការធ្វើយុទ្ធដំណើរទ័ពចម្ងាយផ្លូវ ១៦,៥គីឡូម៉ែត្រ លើកនេះគឺដើម្បីអោយសិក្ខាកាមទាំងអស់យល់ដឹងអំពីក្បួនយុទ្ធវិធីមេរៀនរបស់ កងយោធពលខេមរភូមិន្ទ ក៏ដូចជាការបង្កើននូវសម្ថភាពចំណេះដឹកផ្ទាល់ខ្លួនបន្ថែមទៀត ជាពិសេសចុះអនុវត្តជាក់ស្តែងនៅលើទីលានដែលសិក្ខាកាមទាំងអស់បានរៀនទ្រឹស្តីក្នុងថ្នាក់រយៈពេល ៤៥ថ្ងៃកន្លងមកនេះ ។
ឯកឧត្តម មេបញ្ជាការ បានលើកឡើងបន្ថែមទៀតថា ក្នុងនាមជាកងទ័ព នៃកងយោធពលខេមរភូមិន្ទ ត្រូវចូលរួមការពារ ជាតិ សាសនា ព្រះមហាក្រត្ស ជាពិសេស ការពាររាជរដ្ឋាភិបាលដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់ ការពារសន្តិភាព ការពារប្រជាពលរដ្ឋ និងការពាបូរណៈភាពទឹកដី និងមាតុភូមិបានរឹងមាំ ៕
