នាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់សិស្ស ដែលប្រលងធ្លាក់បាក់ឌុបកន្លងទៅ ឲ្យខិតខំសិក្សាបន្តទៀត

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន ១,០៤៩នាក់។ នាថ្ងៃទី២ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលប្រឡងធ្លាក់បាក់ឌុប ឲ្យខិតខំសិក្សាបន្តទៀត ។
