**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស

សេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញា ស្តីពីការផ្ទេរលោក ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល

ភ្នំពេញ៖ សហព្រះរាជអាជ្ញា ជា លាង និង Fergal Gaynor ចេញសេចក្តីប្រកាសអំពីការផ្ទេរ ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដើម្បីបន្ត អនុវត្ត ទោស ជាប់ពន្ធនាគារអស់មួយជីវិត។ ការផ្ទេរនេះបានធ្វើឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំ អនុវត្ត ទោសស្របតាមវិធាន ១១៣ នៃវិធានផ្ទៃក្នុង។

អ.វ.ត.ក គឺជាតុលាការជាតិនៅក្នុងប្រព័ន្ធច្បាប់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែល មាន អាជ្ញាធរកម្ពុជាជាអ្នកទទួលខុសត្រូវចុងក្រោយចំពោះទោសជាប់ពន្ធនាគាររបស់បុគ្គលទាំងអស់ ដែល ត្រូវបានសម្រេច ឱ្យមានពិរុទ្ធភាព និងផ្តន្ទាទោសនៅ អ.វ.ត.ក ឱ្យជាប់ពន្ធនាគារ តាមច្បាប់ កំណត់។

អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៃ រាជរដ្ឋាភិបាល កម្ពុជា បាន ផ្តល់ ការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងជូន សហ ព្រះរាជអាជ្ញា។ អនុវត្តតាម កាតព្វកិច្ច របស់ ប្រទេស កម្ពុជាស្របតាមច្បាប់ជាតិ និងអន្តរជាតិ សហព្រះរាជអាជ្ញា ក្រោមកិច្ច សហការជាមួយ អគ្គនាយកដ្ឋាន ពន្ធនាគារ បានចាត់វិធានការដើម្បីធានាថា លក្ខខណ្ឌនៃការឃុំខ្លួន ខៀវ សំផន មានលក្ខណៈ សមរម្យសម្រាប់បុគ្គលជាមនុស្សចាស់ជរា ពិបាកចល័តទី និងមានបញ្ហាសុខភាព។ ដំណើរការផ្ទេរ បានឆ្លងកាត់ការពិភាក្សា និងក្រោយពីទទួលបានការបញ្ជាក់ ធានាពី អគ្គនាយកដ្ឋាន ពន្ធនាគារ ព្រមទាំងពេលសហព្រះរាជអាជ្ញា បានចុះពិនិត្យពន្ធនាគារខេត្តកណ្តាល ជាច្រើនលើក ច្រើនសា។ សហព្រះរាជអាជ្ញាក៏បានដឹងផងដែរថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានធ្វើការចុះត្រួតពិនិត្យពន្ធនាគារទូទាំងប្រទេសកម្ពុជាជាទៀងទាត់ ក្នុងនោះរួមទាំងពន្ធនាគារខេត្តកណ្តាលផងដែរ។
ខៀវ សំផន បានកាន់មុខតំណែងជាន់ខ្ពស់ក្នុងមុខនាទីជាច្រើនខុសៗគ្នានៅក្នុងបក្សកុម្មុយនីស្តកម្ពុជា (“ប.ក.ក”) ឬ “របបខ្មែរក្រហម” និងនៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ មុខនាទី លេចធ្លោ ជាងគេ ក្នុងមុខនាទី ជាគណៈប្រធានរដ្ឋ នៃ របប កម្ពុជា ប្រជាធិបតេយ្យ ដែលត្រូវបានចាត់ទុកថាជាមេដឹកនាំជាន់ខ្ពស់នៃ របប កម្ពុជា ប្រជាធិបតេយ្យ។

ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃសហចៅក្រមស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។ ក្រោយ ការ ស៊ើប អង្កេតពេញលេញ សហចៅក្រមស៊ើបអង្កេត បានសម្រេចបញ្ជូនទៅជំនុំជម្រះជម្រះ។ ក្រោយពិនិត្យឃើញស្ថានទម្ងន់បទឧក្រិដ្ឋ ដែលបានប្រព្រឹត្តឡើង និងវ័យចាស់ជរារបស់ជនជាប់ចោទ ការចោទប្រកាន់លើ នួន ជា និង ខៀវ សំផន ត្រូវបានបំបែកជាពីរការជំនុំជម្រះពីរដោយឡែក ពីគ្នា។
ការកាត់ក្តីវគ្គដំបូងក្នុងសំណុំរឿង ០០២/០១ បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១១ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៣។

អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមកាលពីខែសីហា ឆ្នាំ២០១៤ ដោយសម្រេច ឱ្យ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្រោមបទធ្វើទុក្ខបុកម្នេញ មនុស្សឃាត និងអំពើអមនុស្សធម៌ផ្សេងៗទៀត ដែលត្រូវ បាន ប្រព្រឹត្ត ក្នុង អំឡុង ពេល ការ ជម្លៀស ប្រជាជន ស៊ីវិល ដោយ បង្ខំចេញ ពី ទីក្រុង ភ្នំពេញ និង ទីប្រជុំជន ផ្សេង ទៀត។
ជនជាប់ចោទទាំងពីរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតួនាទីរបស់ពួកគេនៅក្នុងឧក្រិដ្ឋកម្មទាំងនេះ។ នៅក្នុងដំណើរការ បណ្តឹង សាទុក្ខ ទោស ជាប់ពន្ធនាគារអស់មួយ ជីវិត ត្រូវ បាន អង្គ ជំនុំ ជម្រះ តុលាការ កំពូល សម្រេច តម្កល់កាលពី ខែ វិច្ឆិកា ឆ្នាំ ២០១៦។
ការជំនុំជម្រះវគ្គទី២ ក្នុងសំណុំរឿង ០០២/០២ បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៧។

អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសម្រេច ឱ្យ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចំពោះសកម្មភាព
នានា ក្នុងនោះរួមមានការធ្វើទុក្ខបុកម្នេញ ការដាក់ឱ្យទៅជាទាសករ ការឃុំឃាំង អំពើអមនុស្សធម៌ អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម អំពើមនុស្សឃាត ការសម្លាប់រង្គាល និងការបាត់ខ្លួនដោយបង្ខំ។ ជនជាប់ចោទ ទាំង ពីរ ត្រូវ បាន កាត់ ទោស ឱ្យ ជាប់ ពន្ធនាគារ អស់មួយ ជីវិតនៅក្នុងការជំនុំជម្រះវគ្គ ទី ពីរ។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចតម្កល់ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតដដែល។ (នួន ជា បានទទួលមរណភាពនៅក្នុងខែសីហា ឆ្នាំ២០១៩ ដែលនាំដល់ការបញ្ចប់នីតិវិធីចំពោះរូបគាត់)។មេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា រួមទាំង ខៀវ សំផន បានហាមឃាត់ការគោរពប្រតិបត្តិគ្រប់សាសនា ជម្លៀសទីក្រុង និងទីប្រជុំជននៅក្នុងប្រទេសកម្ពុជា ហើយបានប្រែក្លាយប្រជាជនជាទាសករ លុបបំបាត់លុយ និងទីផ្សារ និងប្រមូលប្រជាជនបញ្ចូលគ្នានៅតាមសហករណ៍ដោយបង្ខំ។ របបនេះបានបំបែកបំបាក់គ្រួសារ ដោយមិនឱ្យរស់នៅជួបជុំគ្នា ការបង្ខំឱ្យរៀបអាពាហ៍ និងរួមរស់ជាមួយគ្នាក្រោមការគំរាមកំហែងនៃការសងសឹក។ របប នេះ បាន សម្លាប់ មនុស្ស រាប់លាន នាក់តាម អំពើចិត្តដែល ជា ពលរដ្ឋ ស្លូតត្រង់។ នៅក្នុងការខិតខំលាក់់កំបាំងដើម្បីបង្កើតជាប្រព័ន្ធកសិកម្ម របបនេះ បានបង្ខំមនុស្សរាប់លាននាក់ធ្វើស្រែចំការ និងលើកទំនប់ ជីកប្រព័ន្ធធារាសាស្រ្តដោយពុំបានគិតគូរឱ្យបាន ហ្មតចត់។ ប្រជាជនកម្ពុជាភាគច្រើនស្គមស្គាំង និងពុំទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ដ និងថ្នាំសង្កូវត្រឹមត្រូវ ហើយប្រជាជនរាប់សែននាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងការបាក់កម្លាំង។

ការជំនុំជម្រះលើសំណុំរឿង ០០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន បានធ្វើការវិន្និច្ឆ័យ យ៉ាង យុត្តិធម៌ និងហ្មតចត់ចំពោះការទទួលខុសត្រូវព្រហ្មទណ្ឌរបស់ពួកគេ ដែលបានបង្កឱ្យ ប្រជាជន កម្ពុជា រាប់លាននាក់រងទុក្ខវេទនា។ ការជនុំជម្រះ នេះ បានធ្វើឡើងរយៈពេល ជាង ៥០០ថ្ងៃ ដោយបូក បញ្ចូលទាំង ដំណាក់ការជំនុំ ជម្រះនៅសាលាដំបូង និង ដំណើរ ការ បណ្តឹង សាទុក្ខ និងបានស្តាប់ សក្ខីកម្ម សាក្សី ដើម បណ្តឹង រដ្ឋប្បវេណី និង អ្នក ជំនាញ ចំនួន២៨០នាក់ ។ ជនរងគ្រោះជាច្រើនមានឱកាសតទល់ជាមួយ ជនជាប់ចោទទាំងពីរនាក់ក្នុងអំឡុងពេលដំណើរការជំនុំជម្រះ ហើយរាប់ពាន់នាក់ទៀតអាចចូលរួមក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី និងបានរៀបរាប់រឿងរ៉ាវរបស់ពួកគេ។

ប្រជាជនកម្ពុជាចំនួនជាង ២០ម៉ឺននាក់បានចូលរួមសវនាការជំនុំជម្រះនៅសាលាដំបូងដោយផ្ទាល់ និងបានឃើញ និងស្តាប់សក្ខីកម្ម របស់ជនរងគ្រោះ ជនដៃដល់ និងអ្នកជំនាញអំពីព្រឹត្តិការណ៍ដែលបានកាប់សម្លាប់ប្រជាជនកម្ពុជា។
ការជំនុំជម្រះលើសំណុំរឿង ០០២ តំណាងនូវការផ្តន្ទាទោសលើរបបឃោរឃៅបំផុតមួយនេះ បន្ទាប់ពីការកាត់ក្តីមេដឹកនាំណាហ្ស៊ីនៅតុលាការនូរ៉មប៊ឺក(ប្រទេសអាល្លឺម៉ង់) នៅក្រោយបញ្ចប់សង្គ្រាមលោកលើកទីពីរ។
ដំណើរការនីតិវិធីនេះបាននាំមកនូវយុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហមរាប់លាននាក់។ ការជំនុំ ជម្រះក្តីនេះ បានរួមចំណែកយ៉ាងធំធេងដល់ដំណើរការរក្សាភស្តុតាងនៃអំពើឃោរឃៅយង់ឃ្នង ដែលបានប្រព្រឹត្តឡើងដោយមេដឹកនាំខ្មែរក្រហម និងបានធ្វើឱ្យសាធារណជនយល់ដឹងអំពីរបៀបដែលសម័យសោកនាដកម្មនោះនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាបានកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង