អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពី ការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

ភ្នំពេញ៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពី ការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត និងលោក ជូ សុជាតិ ប្រតិភូតំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។
ដោយមានការអញ្ជើញចូលរួមពីលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នាយកទីចាត់ការហិរញវត្ថុសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ២១០នាក់ ៕
