ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ដឹកនាំគណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាតួកគីយេ ពិភាក្សាការងារជាមួយលោកជំទាវ អ៊ូ ឃូខូចាអេសហ្វេ (Ülkü Kocaefe)

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកជំទាវឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា គណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាតួកគីយេ ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាព នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញពិសារអាហារពេលព្រឹក និងពិភាក្សាការងារជាមួយលោកជំទាវ អ៊ូ ឃូខូចាអេសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា នៅនិវេសនដ្ឋានរបស់លោកជំទាវឯកអគ្គរដ្ឋទូត ស្ថិតនៅអាផាតមិនម៉ាលីន រុក្ខវិថីសម្តេចប៉ាន (២១៤) រាជធានីភ្នំពេញ។
ពិធីពិសាអាហារពេលព្រឹក និងពិភាក្សាការងារនេះ គឺដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍កិច្ចការសភា និងទស្សនកិច្ចរវាងក្រុមមិត្តភាព ព្រឹទ្ធសភាកម្ពុជា-សភាតួកគីយេ នាពេលខាងមុខ ៕
