ឯកឧត្តម ខៀវ មុត ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥

ភ្នំពេញ៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖
១- ការរៀបចំសេចក្ដីរាយការណ៍អំពី លទ្ធផល ការងាររបស់ក្រុមសមាជិកព្រឹទ្ធ សភាប្រចាំភូមិភាគទី៥ ដើម្បីត្រៀម សម្រាប់កិច្ច ប្រជុំបូកសរុបលទ្ធផលមុខងារ តំណាងឆ្នាំ២០២២
២- ការរៀបចំប្រតិទិនការងារប្រចាំឆ្នាំ ២០២៣
៣- ការបែងចែកឧបករណ៍តេសរហ័ស កូវីដ-១៩ដល់មណ្ឌលសុខភាព
ទូទាំងភូមិភាគទី៥
៤- បញ្ហាផ្សេងៗ ៕
