**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អង្គការ APOPO ចូលរួមបោសសម្អាតមីននៅកម្ពុជា ក្នុងទំហំផ្ទៃដីជាង ២៣លានម៉ែត្រក្រឡា

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោក Michael Raine ប្រធានអង្គការ Apopo ប្រចាំកម្ពុជា និងលោក Charlie Richter នាយកកៀរគរមូលនិធិរបស់អង្គការ APOPO សម្រាប់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អង្គការ APOPO ក្នុងការងាររាវរកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៤ ព្រមទាំងបានថ្លែងអំណរគុណចំពោះការចូលរួមក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកម្ពុជា។

បច្ចុប្បន្ននេះ អង្គការ APOPO មានបុគ្គលិកសរុបចំនួន ៩៥រូប បានប្រតិបត្តិការរាវរកមីន និងគ្រាប់ដោយដោយប្រើប្រាស់សត្វកណ្តុរ និងសុនខ ក្នុងខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តបាត់ដំបង ក្រោមភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយអង្គភាពស៊ីម៉ាក់ និងអង្គការ MAG។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អង្គការ APOPO បានចូលរួមបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីចំនួន ២៣.០១១.៥៨៣ ម៉ែត្រក្រឡា និងបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣៨.០៦៩ នាក់ ស្មើនឹង ៨.៩២៨ គ្រួសារ ។

អង្គការ APOPO គឺជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសបែលហ្ស៊ិក និងជាអង្គការបោសសម្អាតមីនមនុស្សធម៌ដែលទទួលបានប័ណ្ណទទួលស្គាល់ និងអាជ្ញាប័ណ្ណផ្លូវការពីអាជ្ញាធរមីនសម្រាប់អនុវត្តការងារបោសសម្អាតមីន/គ្រាប់ក្នុងប្រទេសកម្ពុជា។ ការប្រើប្រាស់សត្វកណ្តុរហិតរកមីន/គ្រាប់ អង្គការ APOPO ជាអង្គការទីមួយក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់វិធីសាស្ត្រនេះ ដែលសត្វកណ្តុរទាំងនោះនាំមកពីប្រទេស Tanzania នៃទ្វីបអាហ្រិក។

បន្ថែមលើការប្រើប្រាស់សត្វកណ្តុរក្នុងការហិតរកមីន/គ្រាប់ អង្គការ APOPO បានប្រើប្រាស់សត្វសុនខជាជំនួយក្នុងការហិតរកមីន/គ្រាប់ ដែលជាវិធីសាស្ត្រថ្មីក្នុងការស្រាវជ្រាវ និងបោសសម្អាត ដោយសហការជាមួយអង្គការ MAG និង CMAC ទៅតាមតំបន់ប្រតិបត្តិការ។

អត្ថបទដែលជាប់ទាក់ទង