សម្ដេចតេជោ ហ៊ុន សែន៖ ចំណេះដឹង មិនអាចទទួលបាន ដូចការបញ្ចូលឈាមនោះឡើយ គឺទាមទារឱ្យមានការប្រឹងប្រែងរៀនសូត្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ចំណេះដឹងមិនអាចទទួលបាន ដូចការបញ្ចូលឈាមនោះឡើយ គឺទាមទារឱ្យមានការប្រឹងប្រែងរៀនសូត្រ ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាថ្ងៃទី២៣ មករានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្លាំងពលកម្ម ដែលគ្មានជំនាញវិជ្ជាជីវៈ មិនអាចឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មនោះឡើយ ៕
