ឯកឧត្តម សុខ លូ បន្តដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពដោយផ្ទាល់ នៅចំណុចទីតាំងដីតំបន់២ និងតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដស្រុកសង្កែ និងស្រុកថ្មគោល ខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារជំនាញ អភិបាលរងខេត្តទទួលបន្ទុក មន្ទីរ អង្គភាពជំនាញក្នុងខេត្ត អភិបាលស្រុកសាមុី អាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យដោយផ្ទាល់នៅចំណុចទីតាំងដីតំបន់២ និងដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដស្រុកសង្កែ និងស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្ដែងមុននឹងធ្វើការប្រជុំសម្រេចជាលើកចុងក្រោយនាពេលខាងមុខ ៕
