ឃាត់ខ្លួនបុរសម្នាក់ ករណីកៀរគរប្រមូលប្រាក់ពីពលរដ្ឋដើម្បី រត់ការទន្រ្ទានយកដីរដ្ឋ នៅភ្នំដំរីរមៀល ស្រុកត្រាំកក់

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ មានឈ្មោះ ឆៃ វុទ្ធី ភេទប្រុស នៅចំណុចភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ករណីប្រមូលលុយពីពលរដ្ឋ រត់ការឱ្យរំលោភយកដីរដ្ឋ នៅចំណុចជើងភ្នំដំរីរមៀល ស្ថិតក្នុងឃុំត្រពាំងធំ ស្រុកត្រាំកក់។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ច កំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
