ឯកឧត្តម គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារ ដល់គណៈកម្មាធិការសាខាបក្ស និងក្រុមការងារយុវជនគណបក្ស ប្រចាំទីក្រុងវ៉ែល្លីនតុន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងប្រទេសណូវ៉ែលហ្សេឡង់ អមដោយឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ អនុប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ និងជាប្រធានក្រុមការងារយុវជនតំបន់៩ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការសាខាបក្ស និងក្រុមការងារយុវជនគណបក្សប្រចាំទីក្រុងវ៉ែល្លីនតុន ប្រទេសនូវ៉ែលហ្សេឡង់ ដើម្បីពិភាក្សា និងតម្រង់ទិសការងារសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ៕
