វរសេនីយ៍ឯក ប៊ិន សាវតាដារ៉ាវុធ ប្រគល់ថវិកាបូជាសព ជូនគ្រួសារសព នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ិន សាវតាដារ៉ាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់បូជាសព ចំនួន ០៤សព និង បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព នៅសាលប្រជុំទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មេបញ្ជាការរង រួមជាមួយក្រុមការងារ បានប្រគល់ថវិកាបូជាសព ជូនគ្រួសារសព ចំនួន ៤សព សរុបចំនួន ៩៣.៧១៧.០០០រៀល (កៅសិបបីលានប្រាំពីររយដប់ប្រាំពីរពាន់ រៀលគត់) និង ចូលរួមសោកស្ដាយអាឡោះ អាល័យចំពោះការបាត់បង់ យោធិនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងបួងសួងសុំឲ្យវិញ្ញាណក្ខន្ធយោធិន ទាំង ៤សព បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
