**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

គណៈប្រតិភូខេត្តព្រះសីហនុ អញ្ជេីញធ្វេីដំណេីរទៅកាន់ខេត្តគៀនយ៉ាង​ នៃប្រទេសវៀតណាម​ ក្នុងឱកាសមកជូនពរបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិវៀតណាម នាពេលខាងមុខនេះ

ភ្នំពេញ៖ គណៈប្រតិភូខេត្តព្រះសីហនុ​ ដឹកនាំដោយឯកឧត្តម​ ​វង្ស​ ផាណាត​ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០២៣​ បានអញ្ជេីញធ្វេីដំណេីរទៅកាន់ខេត្តគៀនយ៉ាង​ នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ ក្នុងឱកាសមកជូនពរបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិវៀតណាម​ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ​។

ជាកិច្ចចាប់ផ្តេីមភាគីទាំងពីរបានណែនាំគ្នា​នូវសមាសភាពចូលរួមក្នុងស្មារតីភារតភាព​ មិត្តភាពនៃប្រទេសជិតខាងកម្ពុជា​ វៀតណាម​ ជាពិសេសចំណងសាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការរវាងខេត្ត​សម្ព័នមេត្រីភាព​ ខេត្តព្រះសីហនុ នៃប្រទេស​កម្ពុជា និងខេត្តគៀនយ៉ាង នៃប្រទេសវៀតណាម។ លោក ង្វៀន​ លឿវជ្រុង​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង បានមានមតិលេីកឡេីងថា​ នាពេលកន្លងទៅ ខេត្តទាំងពីរទទួលបានលទ្ធផលល្អក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។ វិស័យវប្បធម៌ និងសង្គម និងទំនាក់ទំនងខាងក្រៅរបស់ខេត្តទាំងពីរបានរួបរួមកាន់តែខ្លាំងឡើងសម្រាប់ការអភិវឌ្ឍន៍ និងនិរន្តរភាព។

លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព មិត្តភាព ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាពិសេសកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរត្រូវការសហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការការពារ​សន្តិសុខ​តាម​ព្រំដែន រួមគ្នា​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម។ ទន្ទឹមនឹងនេះយេីងកាន់តែបន្តកិច្ចសហប្រតិបត្តិការដឹកនាំរួមគ្នា​ ការពារសន្តិសុខព្រំដែន​ ជួយឧបត្ថម្ភ​ អភិវឌ្ឍសេដ្ឋកិច្ច​ វប្បធម៌​ លេីកកម្ពស់ជីវភាពប្រជាពលរដ្ឋយេីងទាំងពីរកាន់តែប្រសេីរឡេីងថែមទៀត។

ឯកឧត្តម វង្ស​ ផាណាត​ ប្រធានប្រតិភូខេត្តព្រះសីហនុ បានមានមតិជូនពរដោយលេីកឡេីងថា​ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិវៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខនេះ​ សូមឱ្យកម្មាភិបាល​ប្រជាជនខេត្តគៀនយ៉ាង​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជួបប្រទះតែសេចក្តីសុខចម្រេីន​ និងពុទ្ធពរទាំងឡាយបួនប្រការ​ ពិសេសសូមឱ្យចំណងសាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា​ វៀតណាមកាន់តែរឹងមាំយូរអង្វែង។ បន្ទាប់មកគណៈប្រតិភូខេត្តព្រះសីហនុក៏បានជូនកាដូរអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តគៀនយ៉ាង​ វៀតណាម​ ថតរូបអនុស្សាវរីយ៍​ និងពិសារអាហារសាមគ្គីប្រកបដោយភាពស្និទស្នាលបំផុត ៕

អត្ថបទដែលជាប់ទាក់ទង