ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថ្លៃវះកាត់ភ្នែក លោកយាយ លោកតា មានទីលំនៅក្នុងសហគមក្រីក្រ ក្នុងសង្កាត់ឃ្មួញ

ភ្នំពេញ៖ បន្ទាប់ពីបានវះកាត់ភ្នែកម្ខាងជោគជ័យរួចមក លោកយាយ លោកតា មានទីលំនៅក្នុងសហគមក្រីក្រ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពួកគាត់បានទទួលបានការវះកាត់ភ្នែកដែលមានជំងឺឡើងបាយម្ខាងទៀត បានជោគជ័យដោយក្រុមគ្រូពេទ្យ TYDA និងបានត្រឡប់ទៅផ្ទះវិញហើយ ។
ចំពោះថ្លៃព្យាបាល វះកាត់ ហូបចុក ត្រូវបាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម (TYDA) និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម (TYDA) ទទួលបន្ទុកក្នុងការចំណាយទាំងស្រុង។
សូមបញ្ជាក់ដែរថាពួកគាត់ មកតាមរយៈបេសកកម្ម TYDA ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ៕
