ឯកឧត្តម ថង សាវុន អញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ មានប្រវែង ២,៣៥០ ម៉ែត្រ បន្តពីរផ្លូវបេតុងចាស់ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៧៦A

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ រស់នៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ មានការអបអរសាទរយ៉ាងខ្លាំង ចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានធ្វើការអភិវឌ្ឍផ្លូវបេតុង ១ខ្សែ មានប្រវែង ២,៣៥០ ម៉ែត្រ បន្តពីរផ្លូវបេតុងចាស់ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៧៦A ដល់ភូមិពូតាំង ហើយផ្លូវ ១ខ្សែនេះជាសមិទ្ធផលថ្មីមួយទៀត ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្រុងសែនមនោរម្យគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ ៕
