**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

អភិបាលខេត្តបាត់ដំបង ណែនាំដល់អង្គភាពអគ្គិសនីខេត្ត ពិនិត្យ និងសិក្សាអំពីលទ្ធភាពដែលអាចដកបង្គោលភ្លើងចាស់ៗចោល

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អង្គភាពអគ្គិសនីខេត្ត ពិនិត្យមើល និងសិក្សាអំពីលទ្ធភាពដែលអាចដកបង្គោលភ្លើងចាស់ៗចោល ព្រោះបន្ទាប់ពីធ្វើការរៀបចំកាត់ខ្សែកាប ខ្សែអិនធឺណេតចេញអស់ហើយ គឺនៅសល់បង្គោលភ្លើងដែលនៅសល់ ហើយបើសិនជាអាចធ្វើការដកបានរដ្ឋបាលខេត្តនឹងសិក្សាអំពីការដាំដើមឈើជំនួសវិញ ដើម្បីលើកកម្រិតសោភ័ណភាពក្រុងឱ្យកាន់តែស្រស់ស្អាតទៀត។

ការណែនាំរបស់ឯកឧត្ដមនេះបានធ្វើឡើង ក្នុងឳកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងាររៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយក្នុងក្រុងបាត់ដំបង និងនៅតំបន់ទេសចរណ៍ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម សុខ លូ បានណែនាំដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ ដែលទទួលបន្ទុកទៅតាមតំបន់នានាទាំងអស់នោះ ក៏ដូចជាចៅសង្កាត់ទាំងអស់ត្រូវបន្តធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីការរៀបចំសណ្ដាប់ធ្នាប់ និងគោលបំណងអំពីការរៀបចំសណ្ដាប់ធ្នាប់នេះ ពិសេសត្រូវទប់ស្កាត់ការងើបឡើងវិញនូវការសាងសង់សំយ៉ាបផ្ទះ ការលក់ដូរនៅលើចិញ្ចើមផ្លូវដោយមិនត្រូវព្រលែងដៃឡើយ ពោលគឺត្រូវធ្វើដូចភ្លៀងរលឹម និងត្រូវណែនាំដល់អាជីវករទាំងអស់ដែលដាក់តាំងលក់ផ្សេងៗ ត្រូវរៀបចំឱ្យមានការលក់នៅខាងក្នុងផ្ទះវិញ ។

ជាមួយគ្នានោះឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតំបន់អភិរក្សទាំងអស់ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការចូលរួមកាត់សំយ៉ាបផ្ទះ ការកាត់ផ្លាកសញ្ញាពាណិជ្ជកម្មធំៗចេញពីខាងមុខផ្ទះរបស់ខ្លួន និងយល់ដឹងអំពីគោលបំណងនៃការរៀបចំសណ្ដាប់ធ្នាប់នេះ។

បើតាមការរាយការណ៍តាមរយៈក្រុមការងារទទួលបន្ទុករៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងបាត់ដំបងបានលើកឡើងថា ចំពោះផ្លូវលេខ១ និងលេខ១កន្លះ ផ្ទះដែលបានរុះរើសំយាបរួចបានចំនួនស្មើនឹង៩៩,៤៥% និងមិនទាន់បានរុះរើមានចំនួន ០២ខ្នង ដោយសារតែជាផ្ទះដែលមិនមានម្ចាស់រស់នៅ ហើយផ្ទះដែលបានដំឡើងសំយាបរួចមានចំនួន ២៥ខ្នង (៦,៨៩%) និងមិនដំឡើងសំយាបមានចំនួន ៣៣៨ខ្នង (៩៣,១១%) ។

ចំពោះបរិវេណជុំវិញផ្សាណាត់ ចំនួនផ្ទះសរុប ៨២ផ្ទះ (ខាងជើងផ្សារ ៤២ផ្ទះ)ផ្ទះមួយចំនួនធំបានរៀបចំសំយ៉ាបស្របតាមគម្រូណែនាំរបស់រដ្ឋបាលខេត្តផងដែរ ។ សម្រាប់កំណាត់ផ្លូវលេខ២ និងផ្លូវលេខ២កន្លះ ម្ចាស់ផ្ទះទាំងអស់បានស្ម័គ្រចិត្តរុះរើសំយ៉ាបបានរួចរាល់១០០%តែម្ដង ។ ចំណែកបណ្ដោយផ្លូវលេខ៣ ចំនួនខ្នងផ្ទះមាន៣៥៥ខ្នង ផ្ទះបានរុះរើសំយាបរួចរាល់ និងមិនដំឡើងសំយាបមានចំនួន ២៥៩ខ្នង ផ្ទះដែលដំឡើងសំយាបតាមគម្រូរបស់រដ្ឋបាលខេត្តមានចំនួន៦៩ខ្នង ផ្ទះដែលមិនទាន់រុះរើសំយាប និងទុកសំយាបរវៃចេញមានចំនួន៧ខ្នង ។ ចំពោះបណ្ដោយផ្លូវព្រះវិហា និងផ្លូវឡាអេ ផ្លូវកាត់ទទឹងផ្លូវព្រះវិហារ មានចំនួន ១១៣ខ្នងផ្ទះ ជាលទ្ធផលប្រជាពលរដ្ឋ ដែលម្ចាស់អាជីវកម្ម ក្រុមហ៊ុន ធនាគារ ប្រមាណ ៩៥% គាំទ្រ និងចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង