ឯកឧត្តម ខៀវ មុត ចុះជួបសំណេះសំណាលមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពចំនួនប្រាំនៅក្នុងក្រុងកំពត និងក្រុងបូកគោ

ភ្នំពេញ៖ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ លោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពចំនួនប្រាំនៅក្នុងក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត រួមមាន ៖ មណ្ឌលសុខភាពត្រេីយកោះ ,មណ្ឌលសុខភាពក្រាំអំបិល ,មណ្ឌលសុខភាពកំពង់កណ្តាល ,មណ្ឌលសុខភាពព្រែកត្នោត និងមណ្ឌលសុខភាពកោះតូច ព្រមទាំងបាននាំយកនូវឧបករណ៍តេស្តរហ័ស Rapid Test កូវីដ-១៩ ចំនួន៤៥ប្រអប់ ស្មើនឹងចំនួន១ ១២៥ឧបករណ៍ ឧបត្ថម្ភជូនមណ្ឌលសុខភាពទាំងប្រាំ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង ២២៥ឧបករណ៍ ៕
