**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ខឹងប្រើក្មេងឲ្យទៅទិញគ្រឿងញៀន ប៉ុន្តែត្រូវក្មេងបដិសេធ ដកកាំភ្លើងបាញ់បណ្តាលឲ្យរងរបួស

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម ខឹងប្រើឲ្យក្មេងៗ ៣នាក់ឲ្យទៅទិញគ្រឿងញៀនឲ្យខ្លួន ប៉ុន្តែត្រូវក្មេងៗទាំង៣បដិសេធ ក៏បានដកកាំភ្លើងបាញ់ដីដើម្បីគំរាម ប៉ុន្តែប្លាតដី ខ្ទាតត្រូវមនុស្ស ៦នាក់ ក្នុងនោះត្រូវក្មេងតូចអាយុជាង ១ខួបផងដែរ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង ៩៖៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ស្ថិតនៅ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងៗមួយក្រុមកំពុងអង្គុយលេងជុំគ្នា ស្រាប់តែមានជនសង្ស័យមួយក្រុមដើរមកជិត រួចប្រើឲ្យទៅទិញគ្រឿងញៀនឲ្យពួកគេ ប៉ុន្តែត្រូវក្មេងៗបដិសេធ ស្រាប់តែក្រុមជនសង្ស័យខឹងបង្កជាជម្លោះ រហូតដកកាំភ្លើងបាញ់ភ្ជុចដី ក៏ផ្លាតត្រូវក្មេងៗ រួមជាមួយអ្នកនៅក្បែរនោះរបួសធ្ងន់៣នាក់ ស្រាល ៣នាក់។

ក្រុមជនរងគ្រោះរបួសធ្ងន់ទាំង ៣នាក់រួមមាន ១ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ ទី២ឈ្មោះ ចៅ ម៉េងហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនៅផ្ទះ រងរបួសភ្លៅ និងទី៣ឈ្មោះថុល គីមលី អាយុ១៤ឆ្នាំ មុខរបរ លាងរថយន្ត រងរបួសជង្គង់ បៀមជាប់គ្រាប់កាំភ្លើង ។

បើតាមសម្តីជនរងគ្រោះបានឲ្យដឹង កន្លងមកក្រុមជនសង្ស័យក៏ធ្លាប់បានដកកាំភ្លើងភ្ជង់គេម្តងរួចមកហើយ ដែលបង្កការភិតភ័យដល់ប្រជាពលរដ្ឋជាខ្លាំង។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលជាខ្មាន់កាំភ្លើងបានម្នាក់ និងជនរងគ្រោះ ៣នាក់ដើម្បីធ្វើការសួរនាំ ហើយក៏មានវត្តមានក្រុមគ្រួសារនិងអាណាព្យាបាលជនរងគ្រោះជាច្រើន មកទាមទារយុត្តិធម៌នៅប៉ុស្តិ៍នគរបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង