**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

កម្មវិធីស្បៀង​អាហារ​ពិភពលោក​ និង​​ក្រសួងអប់រំ រៀបចំកម្មវិធី​ប្រកួតចម្អិន​ម្ហូប​ ដើម្បីអបអរ​ការ​រួមចំណែក​​​របស់ចុងភៅសាលា​​​ នៅកម្ពុជា

ភ្នំពេញ៖ ក្នុងខែនេះ កម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោម​កិច្ច​គាំទ្រ​របស់​ KOICA បង្ហាញ​នូវ​ការ​ទទួលស្គាល់​នូវ​តួនាទី​ដ៏​សំខាន់​របស់ចុងភៅ​​សាលា ក្នុងការញ៉ាំង​ឱ្យ​​កម្មវិធី​អាហារ​តាម​សាលារៀន​អាចដំណើរ​ការ​ទៅបាន​ដោយ​រលូន ​តាមរយៈ​កម្មវិធី​ប្រកួតចម្អិន​ម្ហូប​។

លោក​ស្រី គ្លែរ កូណាន់ អ្នកតំណាង​និង​ជានាយិកា​​របស់​ WFP មាន​ប្រសាសន៍​ថា “កម្មវិធី​អាហារ​តាម​សាលារៀន​​មានឥទ្ធិពល​យ៉ាង​ជាក់ច្បាស់​លើសុខភាព ការលូតលាស់ និងភាពជោគជ័យរបស់សិស្ស​នៅ​ក្នុងថ្នាក់​រៀន។ កម្មវិធី​ប្រកួត​ចម្អិន​ម្ហូបតាម​សាលាគឺជាវិធីដ៏រីករាយមួយ​ក្នុង​ការ​​ទទួលស្គាល់​នូវ​កិច្ច​ខិតខំប្រឹងប្រែង​និងការលះបង់របស់ចុងភៅ​សាលាចំនួន ៣.០០០នាក់​នៅក្នុងកម្មវិធី​​អាហារ​តាម​សាលារៀន​នៅកម្ពុជា។ អាហារ​ពេលព្រឹក​ ​​ក្តៅ​ៗ មាន​ជីវជាតិ​ ដែល​ចម្អិន​រៀងរាល់ព្រឹក​ បានធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​​ឆ្ពោះ​ទៅ​អនាគត​ដ៏​ត្រចះ​ត្រចង់​សម្រាប់​កុមារ​កម្ពុជា។”

ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា​ មាន​ប្រសាសន៍​ថា “វាក៏ជាឱកាសមួយ​ផងដែរ​ សម្រាប់ចុងភៅក្នុងការស្វែងយល់ពីសារៈ​សំខាន់នៃអនាម័យផ្ទះបាយ​និងការអនុវត្ត​ដែល​នាំមកនូវ​​សុវត្ថិភាពចំណីអាហារ ចែករំលែកបទពិសោធន៍ធ្វើម្ហូប​ និងបង្កើនការយល់ដឹងរបស់ពួកគាត់​អំពីតម្រូវការ​អាហារ និងមូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ​នៅ​តាម​សាលារៀន។”​

នៅ​ដើមឆ្នាំ​​សិក្សា​២០១៦-២០១៧ កម្មវិធី​ប្រកួត​ធ្វើម្ហូបនៅសាលា​គឺជាការ​ប្រកួតប្រជែងមួយ​ដែលលើកកម្ពស់​​​មុខម្ហូប​​សុខភាព​ ដែលមានរសជាតិ​​ឆ្ងាញ់​សម្រាប់​​សិស្សានុសិស្ស និង​ជំរុញ​ភាពច្នៃប្រឌិត​​និងការ​​ចំណាយ​ដែល​មាន​ប្រសិទ្ធិភាព។ ចុងភៅម្នាក់ៗ​ទទួល​បាន​​ប្រាក់ប្រាំដុល្លារ​សម្រាប់ទិញគ្រឿងផ្សំ។ ពួកគាត់ត្រូវ​​​ប្រើប្រាស់​គ្រឿងផ្សំ​យ៉ាងតិច​បី ​ដែលផលិត​និង​​ដាំដុះ​​នៅក្នុង​សហគមន៍ និង​ត្រូវតែអនុលោមតាមគោលការណ៍​អាហារូបត្ថម្ភ​សម្រាប់​​កុមារ។ មុខម្ហូប​​ត្រូវ​បាន​វាយតម្លៃ​ដោយ​​គណៈកម្មការ​មកពី​​នាយកដ្ឋានសុខភាពសិក្សា និង​កម្មវិធី​ស្បៀង​អាហារពិភពលោក ដោយ​ដាក់ពិន្ទុ​​លើ​គំនិត​ដើម​​ រសជាតិ សណ្ឋាន និងរូបរាង​របស់​មុខម្ហូប។ ការរៀបចំ​បង្ហាញ​មុខម្ហូប​បាន​ស្អាត​ល្អ​នឹង​ទទួល​បាន​ពិន្ទុបន្ថែម។ បេក្ខជនដែលទទួលបានជ័យលាភីចំនួន​៣​នាក់មកពីស្រុកនីមួយៗនឹង​ចូលរួម​​ការប្រកួត​វគ្គ​ចុងក្រោយ​នៅ​ថ្នាក់ខេត្ត ​ដែលគ្រឿងផ្សំនិងមុខម្ហូបត្រូវបានបង្ហាញភ្លាមៗក្នុងពេល​ការ​ប្រកួត​ចម្អិន​។ ចុងភៅជ័យលាភី​ចំនួន​​បីរូប​​​​នឹងត្រូវបានជ្រើសរើស ហើយ​​នឹង​ទទួល​បានរង្វាន់។

កាលពីសប្តាហ៍មុន បេក្ខជន​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​ថ្នាក់​ស្រុក​​សរុប​ចំនួន​១៥ នាក់​មក​ពី​ស្រុក​​ចំនួន៥ ក្នុង​ខេត្ត​ពោធិ៍សាត់ បានឈាន​​​ចូលដល់​​ការ​ប្រកួត​វគ្គ​​ចុងក្រោយ​។ ចំណែក​នៅ​កំពង់ឆ្នាំង ​​បេក្ខជន​ដែល​​ឈ្នះ​ចំនួន​​១៨​រូប​​មក​ពី​ស្រុក​ចំនួន​៦ ក៏បានចូលរួម​ក្នុង​វគ្គ​ចុងក្រោយដែរ​ក្នុងសប្តាហ៍នេះផងដែរ។ ចុងភៅ​ទទួល​ជ័យលាភី​លេខ១​ប្រចាំខេត្តនីមួយៗ​នឹង​​ទទួលបាន​ប្រាក់​រង្វាន់ចំនួន​១៥០ដុល្លារ លេខ២ បាន​១២០ដុល្លារ និងលេខ៣​ បាន​​១០០ដុល្លារ។ ចុងភៅ​ជ័យលាភីទាំងអស់​​ក៏​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​សម្រាប់​សាលារៀន​របស់​គាត់​ផងដែរ​ចំនួន​​១០០​ដុល្លារ​ក្នុង​មួយ​សាលា សម្រាប់​​​ទិញ​សម្ភារៈ​ផ្ទះបាយ​​របស់​សាលា។

សព្វថ្ងៃនេះ មានចុងភៅសាលាជាង ៣.០០០​នាក់​​ធ្វើការនៅ​ក្នុងសាលាចំនួន​១.១១៣ ក្រោម​កម្មវិធី​ផ្ដល់​ស្បៀង​អាហារ​តាម​​សាលារៀន។ អាហារ​ពេលព្រឹក​ដែល​ពួកគាត់​ជាអ្នចម្អិន​ បាន​ទទួលទាន​ដោយ​​​កុមារនៅ​សាលា​​មត្តេយ្យ​និង​​បឋមសិក្សា​ប្រហែល​ ៣០០.០០០​នាក់​នៅ​តាម​ទី​​​ជនបទ​នៅ​កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង