សម្ព័ន្ធមិត្តរុស្ស៊ីសាកល្បង ‘ប្តូរពីពេលសន្តិភាពទៅសម័យសង្គ្រាម’

រុស្សី÷ក្រសួងការពារជាតិបានប្រកាសកាលពីថ្ងៃពុធថា យោធាបេឡារុស្សបានចាប់ផ្តើមការត្រួតពិនិត្យយោធាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និងការដាក់ចេញនូវវិធានការដើម្បីប្តូរពីសម័យសន្តិភាពទៅជាសម័យសង្គ្រាម។
គោលដៅនៃសមយុទ្ធនេះគឺដើម្បី “សាកល្បងចំណេះដឹងរបស់កងទ័ព។” នៅក្នុងខែតុលា ប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន បេឡារុស្ស បានបង្កើតកងកម្លាំងយោធារួមគ្នាមួយ ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយបេឡារុស្ស ហើយមានគោលបំណងពង្រឹងសន្តិសុខជាតិ។
