**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ជូនសម្តេចក្រឡាហោម ស ខេង និងអង្គពិធីជ្រាបអំពីសមទ្ធិផល និងវឌ្ឍនភាពរបស់ក្រុមប្រឹក្សានីតិកម្មក្នុងរយៈពេល៤ឆ្នាំកន្លងមក ដោយឯកឧត្តមមានប្រសាសន៍លើកឡើងថា ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្រុមប្រឹក្សានីតិកម្ម បានអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយ បានរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ថិតនៅក្រោមក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នដទៃទៀត ដោយសម្រេចបានច្បាប់ចំនួន៩ ច្បាប់ស្តីពីវិសោធនកម្ម ចំនួន២ ព្រះរាជក្រឹត្យចំនួន២ អនុក្រឹត្យចំនួន៩ និងប្រកាសចំនួន៩។

ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម បានសម្តែងនូវគារវកិច្ចប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេចក្តីទុកចិត្ត និងឱកាសដ៏ថ្លៃថ្លាក្នុងការរួមចំណែកបំពេញបេសកកម្ម និងតួនាទី ភារកិច្ចនេះ។

ក្នុងនោះ ឯកឧត្តម បានធ្វើការបេ្តជ្ញាចិត្តគោរព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានារបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ប្រកដោយវិជ្ជាជីវៈតម្លាភាព និងគណនេយ្យភាពក្រោមការគាំទ្រ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម និងថ្នាក់ដឹកនាំដទៃទៀត។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍សម្តែងនូវការអបអរសាទរដល់ ឯកឧត្តម អនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សានីតិកម្ម ដែលទើបតែងតាំងថ្មីនៅពេលនេះ សម្តេចក្រឡាហោម បានបង្ហាញជំនឿយ៉ាងមុតមាំថា អនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សានីតិកម្ម នឹងបន្តខិតខំប្រឹងប្រែងពង្រឹងភារកិច្ចរបស់ខ្លួនក្នុងការចូលរួមដឹកនាំ ព្រមទាំងសម្របសម្រួលការអនុវត្តការងាររបស់ក្រសួងមហាផ្ទៃ ឱ្យទទួលបានជោគជ័យបន្ថែមទៀត។

សម្តេចក្រឡាហោម មានប្រសាសន៍ណែនាំ និងចង្អុលបង្ហាញដល់ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃដែលទើបតែងតាំងថ្មីថា ក្រសួងមហាផ្ទៃមានតួនាទីក្នុងការរៀបចំតាក់តែងច្បាប់សម្រាប់ក្រសួងផ្ទាល់ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏មានការចូលរួមចំណែកក្នុងការរៀបចំតាក់តែងច្បាប់ជាមួយអន្តរក្រសួងលើច្បាប់នានាក្នុងក្របខណ្ឌរាជរដ្ឋាភិបាលដែលនេះជាតួនាទីសំខាន់ណាស់សម្រាប់ប្រើប្រាស់នាពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

សូមជម្រាបជូនផងដែរថា ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ដែលត្រូវបានតែងតាំង រួមមាន៖ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ឯកឧត្តម ហ៊ន យុវនា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ ជាប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម ឆាន់ ចន្ទសុភក្តិ៍ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង រត្នសីមា ជាសមហាជិកក្រុមប្រឹក្សានីតិកម្ម លោក វ៉ែន បញ្ញា ឋានន្តរស័ក្តិ វរមន្ត្រីថ្នាក់លេខ៤ ជាប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង