អាស្រុកជ្ញាធរបាទី ចុះផ្អាកបណ្ដោះអាសន្នគម្រោងដីឡូតិ៍ យីហោ (តាម៉ៅ លែន) ក្រោយរកឃើញមិនទាន់មានច្បាប់អនុញ្ញាតិ

ភ្នំពេញ៖ គម្រោងពុះដីឡូតិ៍មួយកន្លែងនៅស្រុកបាទី ខេត្តតាកែវ ត្រូវបានអាជ្ញាធរចុះផ្អាកការលក់ជាបណ្ដោះអាសន្ន ក្រោយរកឃើញមិនទាន់មានច្បាប់អនុញ្ញាត។
លោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ លោកបានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ របស់ រដ្ឋបាលស្រុក ចុះផ្ទាល់ទីតាំងគម្រោងដីឡូតិ៍ យីហោ (តាម៉ៅ លែន) ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្ដឹង ស្រុកបាទី ព្រមទាំងបានធ្វើការហាមឃាត់ មិនឱ្យធ្វើអាជីវកម្ម លក់ដូរជាបណ្ដោះអាសន្ន ក្រោយពិនិត្យរកឃើញមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ក្នុងឱកាសនោះដែរ លោក ភួន ឈីម អភិបាលស្រុក បានធ្វើការណែនាំ ឱ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់ដីឡូត៍ ត្រូវដុំច្បាប់អនុញ្ញាត នឹងបំពេញបែបបទតាមបីតីច្បាប់គតិយុត្ត ត្រឹមត្រូវជាធរមាន។
លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា ក្នុងនាមអាជ្ញាធរ រដ្ឋបាលស្រុក សូមគាំទ្ររាល់អាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានបើកប្រកបមុខរបរគ្រប់ប្រភេទដោយស្របច្បាប់ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ៕
