ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម អញ្ជើញចុះពិនិត្យកងកម្លាំងចាក់ផ្លូវ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ព្រមទាំងថ្នាក់ដឹកនាំ នាព្រឹកថ្ងៃអង្គារ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២ បានអញ្ចើញចុះពិនិត្យសកម្មភាពកម្លាំងផ្នែកសឹករងមណ្ឌលសីមាកំពុងដំណើរការចាក់ផ្លូវបេតុង នៅតាមកំណាត់ចំណោទផ្លូវដែលមានសភាពរអិល និងគ្រោះថ្នាក់ខ្លាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ៕
