យុវជនម្នាក់ បែកឱសថដល់កម្រិត បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លា.ប់ឳពុកម្ដាយខ្លួនឯង ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលឃុំគុសឃាត់ខ្លួន

ខេត្តតាកែវ៖ កាលពីល្ងាចទី១៧ ខែធ្នូ ឆ្នាំ២០២២ យុវជនម្នាក់ ត្រូវបានកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំគុស ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាមសម្លា.ប់ ឳពុកម្តាយខ្លួនឯង។
ដែលហេតុការណ៍ខាងលើនេះដែរ បានកើតឡើងនៅចំណុចភូមិតាលាក់ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បង្កឡើងដោយយុវជនម្នាក់ឈ្មោះ ទូច ថេ ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពស្រែកឡូឡា គំរាមសម្លា.ប់ឳពុកម្ដាយ និងបានយកដំបងឈើជ្រុង ដុំថ្មគប់បំផ្លិតបំផ្លាញកញ្ចក់ទ្វារចូលផ្ទះ ខូចខាតទាំងស្រុង។
បើតាមរបាយការណ៍របស់ប៉ុស្ដិ៍បានឱ្យដឹងថា មូលហេតុ គឺ យុវជននេះជាអ្នសេពគ្រឿងញៀន ប៉ុន្តែប្រហែលប្រើប្រាស់លើសកំរិត បានបង្កសកម្មភាពបែបនេះ ។
បច្ចុប្បន្នក្រោយការឃាត់ខ្លួន ប៉ុស្ដិ៍រដ្ឋបាលឃុំគុស បាននឹងកសាងសំណុំបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
