**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមដែនជម្រកសត្វព្រៃរបស់កម្ពុជា ចាប់ផ្ដើមឃើញវត្តមានសត្វឆ្កែចចកឡើងវិញ

 

ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិនៅភូមិភាគឦសានបានកត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមដែនជម្រកសត្វព្រៃរបស់កម្ពុជា ចាប់ផ្ដើមឃើញវត្តមានសត្វឆ្កែចចកឡើងវិញ ក្រោយពីរឹតបន្ដឹងនាំសត្វឆ្កែស្រុកចូលក្នុងព្រៃ។

ទឹកមាត់របស់សត្វឆ្កែស្រុកមានមេរោគច្រើន ដែលធ្វើឲ្យឆ្លងជំងឺដល់សត្វឆ្កែចចក និងសត្វព្រៃផ្សេងទៀត ព្រមទាំង ធ្វើឲ្យសត្វព្រៃស្លាប់ បន្ថែមពីលើការលួចប្រមាញ់សត្វដោយខុសច្បាប់ ផងដែរ។ រូបភាពនេះជារូបឆ្កែចចក នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា។

ភិនភាគ៖ ឆ្កែចចក​មាន​រូបរាង​ស្រដៀង​នឹង​ឆ្កែស្រុក​ដែរ ប៉ុន្តែ​តូច​ជាង​ឆ្កែព្រៃ ហើយ​លក្ខណៈ​ពណ៌​មាន​លាយឡំ​ជាមួយ​ប្រផេះ និង​ត្នោត។ ចុងកន្ទុយ​មាន​លក្ខណៈ​សំពោង​ភ្ជាប់​ជាមួយ​រោម​ពណ៌​ក្រ​ម៉ៅ។ វា​មាន​កន្ទុយ​ត្រង់​មិន​ខ្វៀន​ដូន​កន្ទុយ​ឆ្កែស្រុក​ទេ។

ជីវសាស្ត្រ៖ វា​ចូលចិត្ត​រស់នៅ​ព្រៃរបោះ វាលស្មៅ និង​ព្រៃ​ពាក់កណ្តាល​ស្រោង។ ជាទូទៅ​សត្វ​ឈ្មោល​មាន​តួនាទី​ជា​អ្នកមើល​ថែរក្សាកូនតូចៗច្រើនជាង​សត្វ​ញី។ វា​ភាគច្រើន​រកស៊ី​នៅពេល​យប់ ពួកវា​តែងតែ​បញ្ចេញ​សំឡេង​លូ​នៅពេល​យប់​ងងឹត និង​នៅពេល​ព្រឹក​ព្រលឹមស្រាងៗ ហើយ​គេ​បាន​ប្រទះ​ផងដែរ​ពី​វត្តមាន​សត្វ​នេះ​នៅពេល​ថ្ងៃ។ ជាទូទៅ​វា​តែងតែ​ដើរ​តែ​ឯកឯង ពេលខ្លះ​ជា​ក្រុម​តូច ឬ​ជា​គូ​ជាមួយនឹង​កូន​ផងដែរ។ ចំណីអាហារ​របស់​ឆ្កែចចក​មានដូចជា៖ រុក្ខជាតិ ពពួក​ឈ្លូស ប្រើស រមាំង សត្វ​ស្លាប ល្មូ​ន ពពួក​ជល​ថនិកសត្វ ព្រមទាំង​សាកសព​សត្វ​ស្អុយរលួយ និង​ចំណី​ដែល​ស​ន្ស​ល់​ទុក​ពី​សត្វ​ដទៃ។ វា​បង្កាត់​ពួជ​ជា​រៀងរាល់ឆ្នាំ ជាទូទៅ​មានកូន​ពី ៤-៥ក្បាល បន្ទាប់ពី​ពពោះ​រយៈពេល​ពីរ​ខែ។ ឈ្មោល និង​ញី​មាន​ភារៈកិច្ច​ស្វែងរក​ចំណី​ឲ្យ​កូន។ សត្វ​ប្រភេទ​នេះ អាចមាន​ជីវិត​រស់នៅ​រហូតដល់​អាយុ ១៦ឆ្នាំ។

រប៉ាយ​រស់នៅ៖ ឆ្កែ​ច​ចកា​មាន​វត្ត​មាននៅ​ភូមិភាគ​ខាងជើង និង​ឦសាន​នៃ​ប្រទេស​កម្ពុជា។ គេ​រកឃើញ​ផងដែរ​នៅ​អាហ្វ្រិក​ខាងកើត និង​ខាងជើង ប្រទេស​ប៉ា​គី​ស្ថាន ប្រទេស​ឥណ្ឌា ភាគខាងត្បូង​អឺរ៉ុប ប្រទេស​ភូមា​ភាគ​ខាងជើង និង​ភាគ​ខាងលិច​នៃ​ប្រទេស​ថៃ។
ស្ថានភាព​អភិរក្ស៖ ឆ្កែចចក​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ និង​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LC) ជា​ប្រភេទ​រងគ្រោះថ្នាក់​តិចតួច។ ឆ្កែចចក​កំពុង​រងគ្រោះ​ដោយសារ​ការ ទាក់​ចាប់ និង​បាត់បង់​ជម្រក​ដែល​ធ្លាប់តែ​រក​ចំណី និង​រស់នៅ៕

អត្ថបទដែលជាប់ទាក់ទង