ទីបំផុត! មេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ត្រូវបានបញ្ជូនទៅតុលាការហើយ

ភ្នំពេញ៖ មេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធីច្បាប់។
សូមរំលឹកថា មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន៕
