**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច

អាជ្ញាធរជាតិអប្សរា ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យឯកជនចំនួន២ លើកិច្ចការអភិរក្សសំណង់បុរាណ

 

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MOU)ជាមួយនិងសាកលវិទ្យាល័យបៀលប្រាយ(Build Bright)និងសាកលវិទ្យាល័យអង្គរ(Angkor University)ប្រចាំខេត្តសៀមរាប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅឯមុខប្រាសាទបន្ទាយសំរ៉ែ ក្នុងបំណងបើកឱកាសឱ្យក្រុមនិស្សិតផ្នែកស្ថាបត្យកម្មនៃសកលវិទ្យាល័យទាំងពីរនេះ អាចយល់ដឹងអំពីសំណង់បុរាណ ព្រមទាំងអាចសិក្សាយកបទពិសោធន៍លើកិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអាល្លឺម៉ង់ ដែលកំពុងតែបំពេញការងារនៅឯប្រាសាទសំរ៉ែនោះផងដែរ។

ឯកឧត្ដម គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការណ៍ដែលនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សម្រេចចិត្តចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យBuild Bright និងសាកលវិទ្យាល័យអង្គរពេលនេះ ដោយសារតែអ្នកជំនាញនៃអង្គការអាល្លឺម៉ង់GIZ ដែលជាក្រុមឯកទេសខាងអភិរក្សថ្ម នៅតាមប្រាសាទនានាជាយូរមកហើយនោះ បានលើកឡើងថា ពេលបច្ចុប្បន្នធនធានមនុស្សខ្មែរ ដែលចេះជួសជុលនិងព្យាបាលថ្មប្រាសាទបុរាណគឺនៅមានចំនួនតិចតួចនៅឡើយ។

ឯកឧត្ដម គឹម សុធិន រំពឹងថា នេះគឺជាឱកាសមួយដ៏ល្អ សម្រាប់សាកលវិទ្យាល័យឯកជនទាំងពីរ ក្នុងការចូលរួមបណ្ដុះបណ្ដាលនិស្សិត ឱ្យល់ដឹងលើសំណង់បុរាណ ដើម្បីរួមចំណែកជួយអភិរក្សនិងថែរក្សាមត៌កដូន ឱ្យបានគង់វង្សយូរអង្វែងតទៅទៀត។

ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យអង្គរ និងប្រធានក្រុមគ្រូបង្រៀនវិស្វកម្ម ស្ថាបត្យកម្ម លោក ពិន សុមុនី និងលោក ឈួន ភារុន នាយកសាខាសាកលវិទ្យាល័យបៀប្រាយសៀមរាប បានបង្ហាញនូវសុទិដ្ឋិនិយម ដែលអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតិឱ្យក្រុមនិស្សិតមកពីសកលវិទ្យាល័យទាំងពីរបានចូលរួមសិក្សាយល់ដឹងពីជំនាញអភិរក្សថ្មនៃសំណង់បុរាណនេះ។

ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងពីរ បានរំពឹងយ៉ាងមុតមាំថា តាមរយៈអាជ្ញាធរជាតិអប្សរា ជាស្ថាប័នជំនាញមួយ ដែលគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌលោកដ៏ល្បីល្បាញផងនោះ និងអ្នកជំនាញអ្នកជំនាញរបស់អង្គការអាល្លឺម៉ង់GIZ នឹងជួយបណ្ដុះបណ្ដាលដល់និស្សិតមកពីសាកលវិទ្យាល័យរបស់លោកឱ្យមានសមត្ថភាពពេញលេញ ដើម្បីរួមចំណែកអភិរក្សសំណង់ និងប្រាសាទបុរាណនានាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង