**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រៀបចំពិធីបង្សុកូល និងរាប់បាត្រឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នៃរបបខ្មែរក្រហមដែលបានស្លាប់បាត់បងជីវិត

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានរៀបចំពិធីបង្សុកូលនិងរាប់បាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហមដែលបានស្លាប់បាត់បងជីវិត នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ នៅបរិវេណ អ.វ.ត.ក ក្រោមអធិបតីភាពឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានការិយាល័យរដ្ឋបាលស្តីទីនៃ អ.វ.ត.ក និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យ រដ្ឋបាលនៃ អ.វ.ត.ក ដោយមានការអញ្ជើញចូលរួមពីជនរងគ្រោះនៃរបបខ្មែរក្រហមដែលជាដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងមន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់នៃសាលាក្តីខ្មែរក្រហម។

ជាកម្មវិធីសាសនាដែលជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណីសម្តែងនូវការពេញចិត្តនិងសូមថ្លែងអំណរគុណចំពោះសាលាក្តីខ្មែរក្រហមដែលបានផ្តួចផ្តើមនិងរៀបចំឡើងដើម្បីអនុញ្ញាតឱ្យជនរងគ្រោះនិងមន្ត្រីបុគ្គលិកទាំងអស់ចូលរួមរំឭកវិញ្ញាណក្ខន្ធនិងធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅ។

ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានការិយាល័យរដ្ឋបាលស្តីទីនៃ អ.វ.ត.ក បានថ្លែងថា អំណរគុណចំពោះជនរងគ្រោះនៃរបបខ្មែរក្រហមទាំងអស់ដែលបានអញ្ជើញចូលរួមពិធីបង្សុកូលនិងរាប់បាត្រនេះដែលជាឱកាសមួយដ៏សំខាន់ក្នុងការធ្វើពិធីបុណ្យរួមគ្នាឧទ្ទិសកុសល ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត។

ជាមួយគ្នានេះ ឯកឧត្តមប្រធានការិយាល័យរដ្ឋបាលស្តីទីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជនរងគ្រោះក្នុងដំណើរការនីតិវិធីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហមក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីដោយឯកឧត្តមគូសបញ្ជាក់ថា៖ «តួនាទីរបស់ដើមបណ្តឹងរដ្ឋប្បវេណីពិតជាមានសារៈសំខាន់ក្នុងដំណើរការស្វែងរកការពិតនិងយុត្តិធម៌ចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម»។

ក្នុងពិធីបាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហមដែលបានស្លាប់បាត់បងជីវិត មានការនិមន្តព្រះសង្ឃចំនួន ៧៩ អង្គដែលតំណាងឱ្យថ្ងៃរំដោះ ៧ មករា ១៩៧៩ និងមានការអញ្ជើញចូលរួមពីសំណាក់ដើមបណនតឹងរដ្ឋប្បវេណីនិងមន្ត្រីបុគ្គលិកនៃសាលាក្តីខ្មែរក្រហម។
ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់មានសេចក្តីសប្បាយរីករាយនិងបុណ្យកុសលនេះ។ ជាមួយគ្នានេះ ឯកឧត្តម ក្រាញ់ តូនី និងលោក ឃ្នុត រ៉ូហ្សិនហក បានជួបសំណេះសំណាលជាមួយមន្ត្រីបុគ្គលិកនៃសាលាក្តីខ្មែរក្រហមនិងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការចូលរួមបម្រើការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវជូនសាលាក្តីខ្មែរក្រហមរយៈពេល ១៦ ឆ្នាំមកនេះ៕

 

អត្ថបទដែលជាប់ទាក់ទង