អ្នកញៀនល្បែងស៊ីសង ១២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំពៅលូន នាំមកធ្វេីកិច្ចសន្យាអប់រំឱ្យបញ្ឈប់សកម្មភាព

ភ្នំពេញ៖ អធិការនគរបាលស្រុកសំពៅលូន កាលពីថ្ងៃទី០៦ ខែឆ្នូ ឆ្នាំ២០២២ បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់(បៀរ)១កន្លែងស្ថិតនៅក្នុង ភូមិស្រឡៅជ្រុំ ឃុំជ្រៃសីមា ស្រុកសំពៅលូនខេត្តបាត់ដំបង ដោយក្នុងនោះបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង់ចំនួន១២ នាក់ស្រីចំនួន០៩នាក់ ដកហូតបានបៀរនិងសម្ភារៈមួយចំនួនផង។
នៅពេលនាំពួកគាត់មកធ្វេីការសាកសួរនៅអធិការដ្ឋាននិងបានធ្វេីកិច្ចសន្យាអប់រំណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាពនេះបន្តទៀត ហេីយឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ៕
