**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ពលរដ្ឋ ២គ្រួសារ នៅស្រុកកៀនស្វាយ ទទួលជំនួយសង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ភ្នំពេញ៖ ប្រជាពលរដ្ឋ ២គ្រួសារ ដែល១គ្រួសារ រងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះសម្បែង ចំនួន ១ខ្នង និង១គ្រួសារទៀតទីទាល់ក្រមានសមាជិកច្រើនក្នុងបន្ទុក បានទទួលជំនួយសង្គ្រោះបន្ទាន់ពី សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅទី៥ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យប្រតិភូសាខាដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខា ព្រមទាំងសហការី ចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះ ទៅឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយផ្ទាល់ដល់លំនៅឋាន នៅ ឃុំបន្ទាយដែក និងឃុំគគីរធំ ស្រុកកៀនស្វាយ។

មានមតិសំណេះសំណាល លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនជនរងគ្រោះ ដោយក្តីនឹករលឹក និងក្តីអាណិតអាសូរពន់ពេក ។

លោកនាយកសាខា បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានសម្ដេចតែងបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត ដោយពុំគិតពីវណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

លោកនាយកបានសំណូមពរសូមឲ្យប្រជាពលរដ្ឋមេត្តាបន្តយកចិត្តទុកដាក់ថែទាំសុខភាព អនាម័យសម្រាប់ក្រុមគ្រួសារឲ្យបានល្អ ពិសេសត្រូវចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលបាលបន្តទៀតគឺ៖ 3 ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ព្រោះថាជំងឺកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះ ពុំទាន់បានផុតរលត់ឆ្ងាយពីយើងនៅឡើយទេ ។

ជំនួយសង្គ្រោះដែលសាខាបានឧបត្ថម្ភជូនប្រជាពលរដ្ឋទាំង២គ្រួសារ ក្នុងគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះសំបែងមាន ៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខកំប៉ុង ៥យួរ ,ទឹកត្រី ១ យួរ ,ទឹកស៊ីអ៊ីវ ១យូ ,ទឹកសុទ្ធ ១កេស ,ទឹកក្រូច ១កេស ,កៅស៊ូតង់ ១ផ្ទាំង ,ម៉ាស ១ប្រអប់ ,ជែលលាងដៃ ១ដប , ឃីត១កញ្ចប់ និងថវិកាចំនួន ៦០ម៉ឺនរៀល និងគ្រួសារទីទាល់ក្រមានសមាជិកច្រើនអ្នកទទួលបាន៖អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខកំប៉ុង ៥យួរ ,ទឹកត្រី ១ យួរ ,ទឹកស៊ីអ៊ីវ ១យូ ,ទឹកសុទ្ធ ១កេស ,ទឹកក្រូច ១កេស ,ម៉ាស ១ប្រអប់ ,ជែលលាងដៃ ១ដប និងថវិកាចំនួន១លានរៀល ក្នុងនោះដែរអនុសាខាស្រុកកៀនស្វាយក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្ររួមមាន៖ អង្គរ ៥០kg មី២កេស ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី២យួរ គោជល់១កេស ទឹកសុទ្ធ២កេស និងថវិកា៣០ម៉ឺនរៀលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង