**ក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ទូទាំងខេត្តបន្ទាយមានជ័យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**សូមប្រុងប្រយ័ត្ន!!! Scam Alert! សូមកុំចុចលើតំណរភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលគ្មានប្រភពមិនច្បាស់លាស់**ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំមន្រ្តីក្រសួងធម្មការនិងសាសនា រៀបចំពិធីទូងស្គរអបអរសាទរក្នុងឱកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជេីញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន២៤វត្ត នៅក្នុងខេត្តស្វាយរៀង**អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមប្រារព្ធ ពិធីបញ្ចុះបឋម សិលា បើក ការដ្ឋានសាងសង់អគារសិក្សា ជាអំណោយ របស់សមាគមឧកញ៉ាកម្ពុជា**រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី៖ វិសាលភាពនៃការងាររបស់ ក្រសួង មានទំហំធំធេងហើយ ការងារដែល ធ្លាប់ធ្វើពីមុនមកដល់បច្ចុប្បន្ន ក៏កាន់តែមានទំហំធំធេងជាងមុនទៅទៀត**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស នាចុងខែកក្កដាខាងមុខ**លោក ដូណាល់ ត្រាំ បាននិយាយការពារវិធានការឆ្លើយតប របស់រដ្ឋាភិបាលនិងរបស់រដ្ឋ ចំពោះគ្រោះទឹកជំនន់ដ៏ប្រល័យនៅរដ្ឋ Texas ស្របពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់ តំបន់ Texas Hill Country ជាទីដែលមនុស្សយ៉ាងហោច១២០នាក់ បានបាត់បង់ជីវិត**ការវាយប្រហារតាមផ្លូវអាកាសទៅលើវត្តព្រះពុទ្ធមួយកន្លែងក្នុងតំបន់សាហ្គាំង ភាគកណ្តាលប្រទេសភូមា បានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់**អាមេរិកប្រកាសដាក់ទណ្ឌកម្មជាលើកដំបូង ប្រឆាំងប្រធានាធិបតីនៃប្រទេសគុយបា គឺលោក Miguel Diaz-Canel ក្នុងអ្វីដែលទីក្រុងវ៉ាស៉ីនតោនចោទប្រកាន់ថា ជាអំពើឃោរឃៅនៃរបបដឹកនាំគុយបាចំពោះប្រជាជនគុយបា**អាល្លឺម៉ង់ មានផែនការទិញយន្តហោះចម្បាំង F-35 ១៥គ្រឿងបន្ថែមទៀត**ក្រសួងធម្មការ ណែនាំឱ្យរៀបចំវាយគង ទូងស្គរអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកន អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ការដាំដើមឈើ គឺការដាំក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ!**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតី អបអរសាទរខួបអនុស្សាវរីយ៍ទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលប្រជុំ និងសមិទ្ធផលនានា ក្នុងស្នាក់ការគណបក្សឃុំទួលខ្ពស់ និងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំទួលខ្ពស់ ស្រុកទឹកផុស**ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូក្រសួង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពជួរមុខឈរជើងតាមព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៥ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល

កូនដើមកោងកាង ៣០០០ដើម ត្រូវបានដាំ ក្នុងទិវាអនាម័យបរិស្ថានជាតិ ដើម្បីចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ កូនដើមកោងកាងចំនួន ៣០០០ដើមត្រូវបានដាំនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងទិវាអនាម័យបរិស្ថានជាតិ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែប គូសបញ្ជាក់ថា ដើម្បីចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនជម្រកសម្រាប់ជីវៈចម្រុះសមុទ្រគ្រប់ប្រភេទ និងបង្កើនសោភ័ណភាពឆ្នេរសមុទ្រ។

ទិវាអនាម័យបរិស្ថានប្រារព្ធនៅខេត្តកែបប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត កែប មន្ត្រីជំនាញក្រសួងបរិស្ថាន និងមន្ត្រីនៃមន្ទីរជំនាញចំណុះរដ្ឋបាលខេត្ត សិស្សានុសិស្ស និស្សិត និងប្រជាសហគមន៍សរុបជាង ២០០នាក់។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាដើមកោងកាងផ្តល់សារៈសំខាន់យ៉ាងច្រើនដល់ បរិស្ថានសមុទ្រក្នុងនោះមានជួយបង្កើតសុខភាពប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្ត្រតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុកជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិ ដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារ ព្រៃកោងកាងឡើងវិញ។

ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា ព្រៃកោងកាងដើរតួនាទីដ៏មានតម្លៃសម្រាប់ជារនាំង ប្រឆាំងនឹងគ្រោះធម្មជាតិ ដូចជា ព្យុះស៊ីក្លូន គ្រោះមហន្តរាយ លើអេកូឡូស៊ី និងជាអ្នកការពារតំបន់ឆ្នេរសមុទ្រ។ ជាមួយនោះដើមកោងកាង មិនត្រឹមតែជួយក្នុងការការពារដីហូរច្រោះ ប៉ុណ្ណោះទេ តែវាក៏ដើរតួនាទីជាកាតាលីករក្នុងការនាំដីពីសមុទ្រមកដីគោកវិញផងដែរ ខណៈដែលព្រៃកោងកាង ផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំង នឹងការប្រែប្រួល អាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

គួរញ្ជាក់ថា ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែបក្រោមការគាំទ្រពីគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា និងគម្រោង «ការកសាងភាពធន់នឹងអាកាសធាតុនៃប្រព័ន្ធទីក្រុងតាមរយៈការបន្ស៊ាំ ដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក(Urban EBA Asia)» និងគម្រោង «ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធ ខ្នាតតូច នៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា» ហៅកាត់ថា CCA4CS បានរៀបចំទិវាអនាម័យបរិស្ថាននៅតំបន់ សហគមន៍នេសាទភូមិថ្មី ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» ដើម្បីជាការរួមចំណែកក្នុងការបណ្ដុះផ្នត់គំនិតនិងឥរិយាបថរបស់ប្រជាជនឱ្យស្រឡាញ់បរិស្ថានកាន់តែខ្លាំង និងមានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ បន្ថែមពីនេះ ក៏ជាវេទិកាលើកកម្ពស់ការអប់រំផ្សព្វ ផ្សាយ និងជំរុញចលនាមហាជន ក្នុងការធ្វើអនាម័យបរិស្ថាន ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការដាំដើមឈើនៅតាមភូមិ ឃុំ-សង្កាត់ ទីប្រជុំជន និងដងផ្លូវ ដើម្បីបង្កើនសោភ័ណភាពស្រស់បំព្រង និងការលើកកម្ពស់ដល់វិស័យទេសចរណ៍ជាតិ-អន្តរជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមសម្អាតអនាម័យ បរិស្ថានជាពិសេសការគ្រប់គ្រងសំណល់រឹងសំរាម សំណល់ប្លាស្ទិកដើម្បីទប់ស្កាត់ការបំពុលសមុទ្រ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងអំណរគុណក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធដែលតែងតែយកចិត្តទុកដាក់ជួយគាំទ្រដល់រដ្ឋបាលខេត្តកែបក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្ស ធនធានធម្មជាតិ។ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យ បរិស្ថាន និងបោសសម្អាតអនាម័យបរិស្ថានដើម្បីខេត្តកែបស្អាត បៃតង និងទាក់ទាញភ្ញៀវទេសចរកាន់តែ ច្រើនថែមទៀត។

ឯកឧត្តមបានថ្លែងថា ខេត្តកែបបានទទួលភ្ញៀវទេសចរយ៉ាងច្រើនក្នុងមួយថ្ងៃៗ ដែល ចាំបាច់យើងត្រូវយកចិត្តទុកដាក់លើការសម្អាតអនាម័យបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញពលរដ្ឋចូលរួមដាំដើមឈើក្រោមទិសស្លោកពលរដ្ឋម្នាក់ ដើមឈើមួយដើម ដើម្បីភាពបៃតងរបស់ខេត្តកែប។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថាបញ្ហាសំណល់ប្លាស្ទិកគឺជាបញ្ហា សកលដែលប្រទេសនីមួយៗបានរួមគ្នាដោះស្រាយ។ ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្នបញ្ហាប្លាស្ទិកបានក្លាយទៅជាប្រធានបទធំមួយទៀត ក្រៅអំពីបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀងជាដើម។ សម្រាប់នៅកម្ពុជាយើងវិញ គឺមានសំរាមជាង ១០.០០០ តោន ត្រូវបានចោលក្នុងមួយថ្ងៃៗ ដែលស្មើនឹងជាង៤លានតោនក្នុងមួយឆ្នាំ។ ក្នុងនោះ ប្រភេទសំរាមសរីរាង្គមានចំនួន៦០ភាគរយ, ប្លាស្ទិក២០ភាគរយ និង សំរាមទូទៅផ្សេងៗទៀត។ ចំពោះដំណោះស្រាយ លើបញ្ហាប្លាស្ទិកនេះ គឺអាចសម្រេចទៅបាន អាស្រ័យលើការចូលរួមពីយើងទាំងអស់គ្នាជាប្រជាពលរដ្ឋ តួយ៉ាង ការប្រើប្រាស់ឡើងវិញ ការកែច្នៃ ការបដិសេធ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់។

ឯកឧត្តមបានលើកឡើងថា តាមរយៈគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា យើងសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានជាច្រើន ដូចជា ការគាំទ្រ និងជម្រុញអាជីវកម្មកែច្នៃប្លាស្ទិក និងសម្ភារប្រើជំនួសប្លាស្ទិក, ការបញ្រ្ជៀបការយល់ដឹងរបស់ប្រជាជន និងវិស័យឯកជនអំពីបញ្ហាប្លាស្ទិក និងដំណោះស្រាយ ជាពិសេស ការចូលរួមក្នុងដំណើរការរៀបចំជាគោលនយោបាយ លិខិតបទដ្ឋានគតិយុទ្ធ និងបទប្បញ្ញត្តិគន្លឹះផ្សេងៗ ជាក់ស្ដែង វិធានការគោលនយោបាយស្ដីពី «ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី» ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុម័តឱ្យអនុវត្តកាលពីពេលថ្មីៗនេះ។

បើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ខេត្តកែប គឺស្ថិតក្នុងចំណោមរាជធានី-ខេត្តចំនួន៦ ដែលគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា បានធ្វើការអនុវត្តនូវផែនការសកម្មភាពរបស់ខ្លួន។ ក្នុងមូលដ្ឋានខេត្តកែបនេះ គម្រោងបានផ្ដល់ជូននូវធុងទឹកចម្រោះដល់សាលារៀនចំនួន៥, ធុងទឹកក្ដៅទឹកត្រជាក់, ធុងសំរាម និងផ្ទាំងអប់រំប្លាស្ទិកជាដើម ៕

អត្ថបទដែលជាប់ទាក់ទង