**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ

ភ្នំពេញ​៖​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារ, អនុប្រធានអចិន្ដ្រៃយ៍ និងមាសជិក-សមាជិកា នៃក្រុមការងាររដ្ឋាភិបាលឌីជីថល ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានប្រសាសន៍បើកអង្គប្រជុំថា តាមគោលការណ៍របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យរៀបចំយុទ្ធសាស្ដ្ររួមមួយ ដើម្បីដំណើរការនូវការងាររដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មានក្រសួងមហាផ្ទៃ។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងាររដ្ឋាភិបាលឌីជីថលទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការងារ លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ បានល្អប្រសើរ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេប ស្ដីពីដំណើរការ និងវឌ្ឍនភាពការងារនៃការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃជូន ឯកឧត្តម រដ្ឋលេខាធិការប្រចាំ និងអង្គពិធីថា ក្រុមការងារលេខាធិការដ្ឋាន ដែលមានតំណាងមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធ បានដំណើរការការងារជាអាទិភាព ដែលជាផែនទីបង្ហាញផ្លូវពាក់ព័ន្ធនឹងបច្ចេកវិទ្យាជូន អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ យកទៅអនុវត្តស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហ៍កម្ម ៤.០ ក្នុងគោលបំណងដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលអាចវាស់វែងបាននូវសូចនាករ និងពេលវេលា ដើម្បីឱ្យទទួលបានជោគជ័យ ស្របតាមផែនការដែលបានដាក់ចេញ ព្រមទាំងជួយជំរុញការអភិវឌ្ឍវិស័យឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ដថា ដំណើរការនៃការរៀបចំកសាងសេចក្តីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ (ប.គ.ព) បានធ្វើការសិក្សាស្រាវជ្រាវឯកសារគតិយុត្ត ជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ជាពិសេសគោលនយោបាយពាក់ព័ន្ធបច្ចេកវិទ្យា ដែលអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានជួបប្រជុំពិភាក្សាជាមួយអ្នកជំនាញ ទីប្រឹក្សាជាតិ-អន្តរជាតិ ចាប់តាំងពីដំណាក់កាលសិក្សាស្រាវជ្រាវ រហូតដល់សម្រេចបានសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ប.គ.ព ក្រសួងមហាផ្ទៃ សរុបចំនួន ១៣លើក រួមមានអ្នកជំនាញអន្តរជាតិ, បណ្តាក្រុមហ៊ុនឯកជនធំៗ, តំណាងអង្គការ JICA និងតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាដើម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃកិច្ចដំណើរការការងារខាងលើ ក្រុមការងារលេខាធិការដ្ឋានសម្រេចបាននូវសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ០៥ឆ្នាំ (២០២២-២០២៦)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ជាមួយគ្នានោះដែរ លេខាធិការដ្ឋាន បានកំណត់យកយុទ្ធសាស្រ្តគន្លឹះសំខាន់ៗ នៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ (២០២២-២០២៧) ដោយផ្តោតលើយន្តការសំខាន់ៗចំនួន ៦ រួមមាន ៖ ១-យន្តការបណ្តុះបណ្តាលធនធានមនុស្ស និងការបញ្ជ្រាបចំណេះដឹង ,២-យន្តការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាក្រសួងមហាផ្ទៃ (ICT Network Infrastructure), ៣-យន្តការសន្តិសុខ និងបទល្មើសបច្ចេកវិទ្យា (Cyber Security and Cybercrime), ៤-យន្តការស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ (ICT Research, Development and Innovation), ៥-យន្តការពង្រឹងគុណភាពការងារ និងសេវាសាធារណៈ (ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ), ៦- យន្តការអភិបាលកិច្ចបច្ចេកវិទ្យា (ICT Governance)។

ដោយឡែក នាយការិយាល័យបណ្តុះបណ្តាល នៃនាយកដ្ឋានព័ត៌មានវិទ្យា និងជាក្រុមការងារលេខាធិការដ្ឋាននៃក្រុមការងារ ICT ក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញលម្អិត ស្ដីពីការរៀបចំនូវសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ថា គោលនយោបាយថ្នាក់ជាតិពាក់ព័ន្ធបច្ចេកវិទ្យានេះ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជំរុញសន្ទុះកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផងដែរ។

លោកនាយការិយាល័យ បានលើកឡើងទៀតថា ជាមួយគ្នានោះ ក្រុមការងារក៏បានរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបដិវត្តកម្មឌីជីថលនៅគ្រប់តួរអង្គសង្គម ទាំងវិស័យរដ្ឋ វិស័យឯកជន ប្រជាពលរដ្ឋ និងធុរជន ជាពិសេស ជំរុញគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ លើយន្ដការកសាងប្រសិទ្ធភាពសេវាបច្ចេកវិទ្យា និងនវានុវត្តន៍។

ជាមួយគ្នានោះដែរ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានណែនាំដល់ក្រុមការងារទាំងអស់ ឱ្យពិនិត្យបានល្អិតល្អន់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ ដើម្បីអគ្គលេខាធិការដ្ឋានមានមូលដ្ឋានរៀបចំឯកសារទាំងនេះបន្តដាក់ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រឹមចុងឆ្នាំ២០២២ ដើម្បីពិនិត្យ និងសម្រេច សម្រាប់ជាផែនទីបង្ហាញផ្លូវ ក្នុងរយៈពេល៥ ចាប់ឆ្នាំ២០២៣ ទៅដល់ឆ្នាំ២០២៧ ខាងមុខនេះ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានគូសបញ្ជាក់ថា ពាក្យរដ្ឋាភិបាលឌីជីថល បានត្រូវលើកឡើងគ្រប់ទីកន្លែង ទាំងនៅក្នុងកិច្ចប្រជុំអាស៊ាននៅកម្ពុជានាពេលកន្លងទៅនេះ តាមរយៈសេចក្ដីថ្លែងការណ៍នានារបស់ថ្នាក់ដឹកនាំ។ ឯកឧត្តម បន្ដថា ចាប់ពេលនេះតទៅការងារពាក់ព័ន្ធទៅនឹង រដ្ឋាភិបាលឌីជីថល គឺជារបៀបរបបដឹកនាំថ្មីមួយ មិនមែនសម្រាប់តែកម្ពុជាមួយទេ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ហើយក៏ជាបដិវត្តន៍ថ្មីមួយ ក្នុងក្របខណ្ឌសង្គមសម័យទំនើបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង