ឯកឧត្ដម ប៉ែន កុសល្យ អញ្ជើញចូលរួមក្នុងបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា។
ពិធីនេះធ្វើឡើងនៅសាលពិព័រណ៍ និងសន្និសីទកោះពេជ្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិធីបិទសន្និបាតប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ៕


