ព្រះចៅស៊ុលតង់ប្រ៊ុយណេ បានយាងចាកចេញពីកម្ពុជាហើយ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងបំពេញព្រះរាជទស្សនកិច្ច

ភ្នំពេញ]៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ [His Majesty Sultan Haji HASSANAL BOLKIAH MU’IZZADDIN WADD AUL AH] ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានយាងចាកចេញពីកម្ពុជាហើយ នៅវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបំពេញព្រះរាជទស្សនកិច្ច។
