**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ប្រមុខUN អញ្ជើញគោរពវិញ្ញាក្ខន្ធជនរងគ្រោះ និងគោរពអ្នកដែលនៅរស់រានមានជីវិតពីបទឧក្រិដ្ឋកម្ម ដ៏ឃោរឃៅ នាអំឡុងសម័យខ្មែរក្រហម


ភ្នំពេញ៖ ឯកឧត្ដម António Guterres អគ្គលេខាធិការអង្គការសហប្រជាតិ រួមជាមួយនឹងគណៈប្រតិភូអមដំណើរនា ព្រឹកថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ លោកបានធ្វើទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យ​ពូជ​សាសន៍​ទួលស្លែង ​និងគោរពវិញ្ញាក្ខន្ធជនរងគ្រោះ និង​គោរពអ្នកដែលនៅរស់រានមាន​ជីវិតពី​បទ​ឧក្រិដ្ឋកម្ម​ដ៏ឃោរឃៅ ​ដែលប្រព្រឹតិ្តនៅទូទាំងប្រទេសកម្ពុជា នាអំឡុងសម័យខ្មែរក្រហម។

ឯកឧត្ដម António Guterres ក៏បានគូសបញ្ជាក់ថា ទុក្ខវេទនាដែលបានកើតឡើងនៅចន្លោះជញ្ជាំងគុកទាំងនេះ គឺជារឿងដែលគួឲ្យសោកសង្រែក​ ដ៏សែនរន្ធត់​ និងគួរឲ្យភ្ញាក់ផ្អើលហើយរឿងរ៉ាវ​នៃការរស់រានមានជីវិត ​និងភាពធន់ គឺជារឿងដ៏សែនរំជួលចិត្ត ​ខ្លាំងណាស់។

ឯកឧត្ដមក៏សូមថ្លែងអំណរគុណដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង សម្រាប់​ការងារ​ដ៏អស្ចារ្យរបស់ខ្លួន​ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឧក្រិដ្ឋកម្មដ៏សាហាវទាំងនេះ ​វាជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង​ ដើម្បីធានាថាអំពើឃោឃៅទាំងនេះ ​មិនត្រូវកើតឡើងម្តងទៀតជាដាច់ខាត។

អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការប្រទេសកម្ពុជា ​ក៏បាន​ទាមទារឲ្យមេដឹកនាំខ្មែរក្រហមជាច្រើនរូបទទួល​ខុសត្រូវ ចំពោះអំពើព្រៃផ្សៃទាំងអស់នេះ​ និងបានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំងអស់ និងអ្នកដែលនៅ​រស់​រានពីរបបខ្មៅងងិតនេះ។ យុត្តិធម៌របស់ពួកគេមានសារសំខាន់ជាងអ្វីៗទាំងអស់ នៅពេលដែលការ​និយាយ​នាំឲ្យមានការស្អប់ខ្ពើមគ្នា ​ការរំលោភបំពាន ​ការរើសអើង និងការយាយីកំពុងតែកើតឡើង​នៅ​គ្រប់តំបន់ក្នុងពិភពលោក។

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងក្រើនរំលឹកដ៏ចាំបាច់សម្រាប់​ពូកយើងទាំង​អស់គ្នា ឥដ្ឋ និងការ៉ូ ​ដែលប្រឡាក់ដោយឈាមនៅទីនេះ​ គឺជាការព្រមានដល់យើងគ្រប់គ្នាទាំងអស់ នេះគឺជា​អ្វីដែលកើតឡើង នៅស្របពេលដែលមានការស្អប់ខ្ពើមគ្នា​ កើនឡើងយ៉ាងខ្លាំង។ ហើយនានេះ​អ្វីដែល​បាន​កើតឡើងនៅពេលដែលមនុស្សត្រូវបានគេធ្វើទុក្ខបុកម្នេញ​ ហើយសន្ធិមនុស្ស ស្មើសូន្យ។

ឯកឧត្ដម ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ការរក្សាទុក ការចងចាំអ្នកដែលបានរងទុក្ខ ​និងស្លាប់នៅទួលស្លែង ជួយ​ធានាថាអំពើឃោរឃៅបែបនេះ ​និងមិនកើតឡើងម្តងទៀតបានឡើយ។ ឯកឧត្ដម នឹងយករឿងរ៉ាវ ទាំងអស់ដែលលោកបាន​ស្តាប់លឺពីអ្នក​ រួចហើយរស់នៅក្នុងរបបខ្មែរក្រហមខ្មៅងងិតនេះ​ ទៅប្រាប់ចៅស្រីរបស់លោក ដើម្បី​ឲ្យចៅស្រីរបស់លោក ​អាចយករឿងរ៉ាវទាំងនេះ​ ទៅប្រាប់ដល់ចៅៗរបស់ពួកគេផ្សេងទៀតមិនត្រូវបំភ្លេចជាដាច់ខាត។

ឯកឧត្ដម António Guterres ​បានគូសបញ្ជាក់ថា​ តាមរយៈការទទួលស្គាល់ ​ពីអំពើប្រល័យពូជសាសន៍ ​និងឧក្រិដ្ឋកម្មឃោរឃៅដ៏ទៃទៀត ​និងទទួលស្គាល់ពីតម្លៃសេចកី្តថ្លៃថ្នូរ ​យើងក៏អាចកសាងមូលដ្ឋានគ្រឹះ ​សម្រាប់អនាគតនិងការរន្ធត់បែបនេះ នឹង​មិនអាចកើតឡើងម្តងទៀតជាដាច់ខាត។។

អត្ថបទដែលជាប់ទាក់ទង