ព្រះចៅស៊ុលតង់ បានយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូហ្សាឡឹម នារសៀលថ្ងៃទី០៩ ខែវិច្ជិកា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕