លោកជំទាវ ម៉ក់ វណ្ណស៊ីថា ចូលរួមប្រជុំរៀបចំការងារបច្ចេកទេស និងត្រួតពិនិត្យជាចុងក្រោយ សម្រាប់ការប្រកួតកីឡារាំ

ភ្នំពេញ៖ លោកជំទាវ ម៉ក់ វណ្ណស៊ីថា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកាគណៈកម្មការទី៨ នៃរដ្ឋសភា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមប្រជុំរៀបចំការងារបច្ចេកទេស និងត្រួតពិនិត្យជាចុងក្រោយ សម្រាប់ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក ៕
