សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យពលរដ្ឋ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ខណៈនៅសល់ក្នុងឃ្លាំង ៨លានដូសទៀត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈដែលវ៉ាក់សាំងនៅសល់ស្តុកក្នុងឃ្លាំងប្រមាណ ៨លានដូសទៀត ។
ក្នុងឱកាសអញ្ជើញផ្តល់ស្រូវពូជ និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋចំនួន ៦៨៤៤គ្រួសារ មកពី៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ទាំងអស់ដែលបានរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អោយទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ ៕
