នាយឧត្តមសេនីយ៍ មាស សាវ៉ន អញ្ជើញបើកកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារខែតុលា និងទិសដៅអនុវត្តការងារខែវិច្ឆិកា ឆ្នាំ២០២២

ភ្នំពញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញបើកកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារខែតុលា និងទិសដៅអនុវត្តការងារខែវិច្ឆិកា ឆ្នាំ២០២២ ។

