កម្ពុជា-ចិន ចុះទស្សនកិច្ចបណ្ណាល័យគ្រឿងញៀន នៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក

ភ្នំពេញ៖ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានទទួលដំណេីរទស្សនកិច្ចរបស់លោកលី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលប្រចាំស្ថានទូតចិននៅកម្ពុជានៅបណ្ណាល័យសម្តេចហ៊ុន សែន ក្នុងបរិវេណវិទ្យាល័យបឹងត្របែក។
ក្នុងនាមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងឯកឩត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី នាឱកាសនោះ លោកជំទាវបណ្ឌិត សឿ សុជាតា បានថ្លែងអំណរគុណដល់ភាគីមិត្តដែកថែបចិន ដែលបានគាំទ្រជួយដល់កម្ពុជាបង្កេីតបាននូវបណ្ណាល័យគ្រឿងញៀនបម្រេីដល់ការសិក្សាស្រាវជ្រាវចំណេះដឹងពាក់ព័ន្ធនឹងគ្រឿងញៀនរបស់សិស្សនិងអ្នកសិក្សា។
ក្នុងឱកាសនោះដែរ លោក លី ស៊ាងមីង បានកោតសសេីរដល់កម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងល្អលេីគ្រប់វិស័យពិសេសកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មេីសគ្រឿងញៀនហេីយការបង្កេីតបាននូវបណ្ណាល័យគ្រឿងញៀននាពេលនេះគឺពិតមានសារសំខាន់បំផុតចូលរួមចំណែកជួយយុវជនឱ្យទទួលបានចំណេះដឹងនិងចាកផុតពីបញ្ហាគ្រឿងញៀន។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត សឿ សុជាតា បានស្នេីសុំដល់ភាគីមិត្តចិនជួយលេីការងារបណ្តុះបណ្តាលធនធានមនុស្ស ហេីយភាគីមិត្តចិននឹងបន្តជួយដល់កម្ពុជា៕

